ខេត្តព្រះវិហារ ៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនបិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងការនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលជាអំណោយថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាអស់ត្រីមាស នៅវត្តពើងព្រះគោព្រះកែវមានរិទ្ធ (ហៅវត្តពើងព្រះគោ) ស្ថិតនៅក្នុងភូមិមហាផល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ ជាសមាជិកសហព័ន្ធអតីតយុទ្ធជន បណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអភិបាលខេត្ត។ សូមបញ្ជាក់ថា មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន...
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានលើកឡើងថា ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងបញ្ហា និងភាពមិនប្រាកដ ប្រជាជាច្រើន ការរក្សាការងារ ដែលមានស្រាប់ និងការបង្កើតឱកាសការងារថ្មី គឺជាកត្តាសំខាន់សម្រាប់ជីវភាព កម្មករនិយោជិត និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ពួកគាត់បានជំរុញឱ្យបងប្អូនកម្មករបន្តខិតខំប្រឹងប្រែង បង្កើនផលិតភាព និងរក្សាវិន័យការងារ ដើម្បីចូលរួមរក្សារោងចក្រ សហគ្រាស និងទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។ លោក ហម...
កៀវ, អ៊ុយក្រែន៖ កាលពីថ្ងៃអាទិត្យ យន្តហោះគ្មានមនុស្សបើក (Drone) របស់រុស្ស៊ី បានវាយប្រហារចំស្ពានដ៏សំខាន់មួយ នៅក្នុងរដ្ឋធានីកៀវ ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ទើបតែបានធ្វើដំណើរមកដល់ទីក្រុងនេះ ក្រោមសំឡេងស៊ីរ៉ែន ប្រកាសអាសន្ន សំឡេងផ្ទុះ និងការបាញ់សកម្ម ប្រព័ន្ធការពារដែនអាកាស នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥...
បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានសម្រេចដកយន្តហោះទម្លាក់គ្រាប់បែក ទាំងអស់របស់ខ្លួន (ប្រភេទ B-1) ចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford នៃចក្រភពអង់គ្លេសហើយ។ ការសម្រេចចិត្តដកកងកម្លាំងនេះ ត្រូវបានធ្វើឡើង ស្របពេលដែលមានបញ្ហាចម្រូងចម្រាស និងហេតុការណ៍សន្តិសុខ ជាបន្តបន្ទាប់ទាក់ទងនឹងមូលដ្ឋានទ័ពមួយនេះ។...
អាដែន៖ រដ្ឋាភិបាលស្របច្បាប់នៃប្រទេសយេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការបើកយុទ្ធនាការ យោធាទ្រង់ទ្រាយធំមួយ ដើម្បីដណ្តើមយកគ្រប់តំបន់ទាំងអស់ នៃប្រទេសដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រឡប់មកវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានក្រុមប្រឹក្សាដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi...
ថាន់លីន, មីយ៉ាន់ម៉ា៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ាជិត ១.៥០០ នាក់ មកពីប្រទេសម៉ាឡេស៊ី បានមកដល់ប្រទេសកំណើតដែលកំពុងញាំញីដោយសង្គ្រាមស៊ីវិលកាលពីថ្ងៃអាទិត្យ (ទី៤ ខែតុលា) ក្រោមគម្រោងធ្វើមាតុភូមិនិវត្តន៍ ដ៏ស្រពេចស្រពិលមួយ។ នេះបើយោងតាមការបញ្ជាក់ ពីមន្ត្រីកងទ័ពជើងទឹកមីយ៉ាន់ម៉ាម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ មន្ត្រីជើងទឹករូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថានាវាចំនួន ៣ គ្រឿងដែលផ្ទុកពលករចំណាកស្រុកទាំងនោះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥០០នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦។ កម្មវិធីនេះមានគោលបំណង ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន...
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ស្ពានដែកបាឡេ នឹងផ្លូវចេញចូលស្ពាន ស្ថិតក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានរងការខូចខាត ដោយសារទឹកជំនន់ ត្រូវបាន ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ធ្វើការជួសជុលរួចល់ហើយ និងអាចធ្វើដំណើរចេញចូល បានវិញជាធម្មតា។ នេះបើតាមការលើកឡើងពីលោកសូរប្លាតុង អភិបាលស្រុក...
បន្ទាយមានជ័យ៖ ការកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម (វត្តផាស៊ីស្រា) ស្រុកមង្គលបូរី នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានប្រែក្លាយជាព្រឹត្តិការណ៍រំជួលចិត្ត និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅពេលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានដឹកនាំមន្ត្រីរាជការប្រកាស ឧទ្ទិសកុសលផលបុណ្យដោយផ្ទាល់ ជូនដល់ដួងវិញ្ញាណក្ខន្ធកងទ័ពកម្ពុជា ដែលបានពលីជីវិតយ៉ាងក្លាហាន ក្នុងសមរភូមិការពារព្រំដែនកាលពីឆ្នាំ២០២៥...