ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ ចំពោះគោលនយោបាយ ការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញ ជាអធិបតីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទ ដោយសារការកើនឡើង នៃការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ា និងការបញ្ចេញស្តុកប្រេងរបស់ក្រុមប្រទេស G7 បានជួយបង្កើនការផ្គត់ផ្គង់ ដែលជួយកាត់បន្ថយការព្រួយបារម្ភ អំពីការខូចខាតបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅតំបន់ឈូងសមុទ្រ ក្នុងបរិបទនៃជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៦៦ សេន ឬ ០,៦៥% មកនៅត្រឹម ១០១,៥៩...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កម្ពុជាពិតជាដឹងច្បាស់ អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជនក្នុងការការពារទឹកដី ។ ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា សម្រាប់កម្ពុជាដែលមានសង្គ្រាមយូរ ជាងគេបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ ពិតជាដឹងច្បាស់អំពីគុណតម្លៃនៃសន្តិភាព...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពិភពលោកទាំងមូល ទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៥...
កាលីហ្វ័រញ៉ា៖ លោក Hoang Thai អ្នកវិទ្យាសាស្ត្រ ដើមកំណើតវៀតណាម កំពុងដឹកនាំក្រុមអ្នកស្រាវជ្រាវ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ទីភ្នាក់ងារ អវកាស NASA ដើម្បីអភិវឌ្ឍនាឡិកាអាតូមិក ដ៏ជាក់លាក់បំផុត ឱ្យមានទំហំតូច និងធន់រឹងមាំគ្រប់គ្រាន់ សម្រាប់បេសកកម្មរុករក ទីអវកាសដ៏ឆ្ងាយ (Deep-space)...
តូក្យូ ៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនទាហាន ម៉ារីនសហរដ្ឋអាមេរិកម្នាក់ ពីបទសង្ស័យប្លន់ និងសម្លាប់ស្ត្រីម្នាក់នៅលើកោះអូគីណាវ៉ា (Okinawa)។ នេះបើយោងតាមការបញ្ជាក់ របស់មន្ត្រីផ្លូវការកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាសំណុំរឿង ព្រហ្មទណ្ឌថ្មីមួយទៀតនៅលើកោះភាគខាងត្បូងមួយនេះ ជាទីដែលវត្តមានកងទ័ពអាមេរិក ដ៏ច្រើនសន្ធឹកសន្ធាប់នៅតែជាបញ្ហាដ៏រសើប។ យោងតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអោយដឹងថា ប៉ូលិសខេត្តអូគីណាវ៉ាបានឱ្យដឹងថា ពួកគេបានចាប់ខ្លួនទាហានម៉ារីនវ័យ ២០ឆ្នាំម្នាក់...
បរទេស៖ ប្រទេសចិន បានបញ្ចេញម៉ាស៊ីនខួងផ្លូវរូងក្រោមដី ប្រភេទប្រឡោះការពារទ្វេដង (Double-shield tunnel boring machine) ដែលមានអង្កត់ផ្ចិតធំជាងគេបំផុតនៅលើពិភពលោក។ ម៉ាស៊ីនដ៏ធំសម្បើមទម្ងន់ ៣.៥០០តោននេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រតិបត្តិការខួងផ្លូវរូងក្រោមដី នៃគម្រោងផ្លូវល្បឿនលឿន (Expressway) ដែលមានប្រវែង ១៨,៤ គីឡូម៉ែត្រ ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ម៉ាស៊ីនខួងនេះត្រូវបានបញ្ចប់ការដំឡើង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ លើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការ ប៉ុន្ដែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពល ។ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា VECONAC...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេស ខុសច្បាប់សរុបចំនួន ៤៩៤នាក់ (ស្រី ៥២នាក់) មាន ២៨សញ្ជាតិ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក អ៊ុក សិទ្ធជាតិ បានក្លាយប្រធានសហព័ន្ធបញ្ចកីឡាកម្ពុជា អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតទំនុកចិត្ត ជ្រើសតាំងជាដឹកនាំ និងអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន ក្នុងមហាសន្និបាតបោះឆ្នោតជ្រើសរើស សមាជិកប្រត្តិបតិអាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ ដែលព្រឹត្តិការណ៍រៀបចំ ដោយសហព័ន្ធបញ្ចកីឡាកម្ពុជា។ ក្នុងមហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកប្រត្តិបតិអាណត្តិទី១ ឆ្នាំ២០២៦-២០៣០ នាថ្ងៃទី៤ ខែតុលា...