បរទេស៖ ការិយាល័យស្ថិតិជាតិ (NSO) របស់ប្រទេសវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី ៣ ខែតុលាថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៤,៥២ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយកត្តាជំរុញចម្បង គឺការកើនឡើងនៃតម្លៃថាមពល ស្បៀងអាហារ សេវាកម្មអប់រំ និងសុខាភិបាល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស នៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ លើនាវាដឹកទំនិញរបស់អ៊ុយក្រែន ចំនួនពីរគ្រឿងនៅក្នុងសមុទ្រខ្មៅ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី ក៏បានវាយប្រហារចំទីតាំងស្តុកប្រេងឥន្ធនៈនៅឯកំពង់ផែ Chornomorsk ដែលមានគោលបំណងផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ព្រមទាំងនាវាដឹកទំនិញស្ងួតមួយគ្រឿងដែលកំពុងដឹកជញ្ជូនសម្ភារៈយោធា។ យោងតាមសេចក្តីថ្លែងការណ៍មួយ នាវាដឹកទំនិញស្ងួតមួយគ្រឿងទៀតដែលដឹកជញ្ជូនសម្ភារៈយោធា ក៏ត្រូវបានវាយប្រហារនៅភាគខាងត្បូងនៃទីក្រុង...
បរទេស៖ ទីផ្សារហិរញ្ញវត្ថុសកលកំពុងបង្ហាញរូបភាពចម្រុះ ដោយរូបិយប័ណ្ណអឺរ៉ូ បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ខណៈដែលទីផ្សារភាគហ៊ុន នៅតំបន់អាស៊ីវិញបានស្ទុះងើបឡើងយ៉ាង គំហុកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមការចេញផ្សាយពី Reuters ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ រូបិយប័ណ្ណអឺរ៉ូបានធ្លាក់ចុះរហូតដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៧ខែចុងក្រោយនេះ។ ភាពទន់ខ្សោយនៃរូបិយប័ណ្ណរួមរបស់អឺរ៉ុបនេះ គឺបណ្តាលមកពីក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់វិនិយោគិន ជុំវិញភាពដុនដាបនៃស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសបារាំង។ បន្ទុកបំណុលសាធារណៈដ៏ធ្ងន់ធ្ងរ រួមផ្សំជាមួយនឹងភាពមិនច្បាស់លាស់ នៃគោលនយោបាយសារពើពន្ធរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំ បំផុតទីពីរនៅក្នុង...
កំពង់ស្ពឺ ៖ សិស្សានុសិស្ស និងអាណាព្យាបាល នឹងមានឱកាសទទួលបានព័ត៌មាន និងចំណេះដឹងជាក់ស្តែងពាក់ព័ន្ធនឹងគន្លងអប់រំ ជំនាញវិជ្ជាជីវៈ មុខរបរ និងតម្រូវការទីផ្សារការងារ តាមរយៈ «វេទិកាតម្រង់ទិសជំនាញសិក្សា មុខរបរ និងការងារ» ដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:០០ព្រឹក។ លោក ស៊ុន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច ។ ដូច្នេះការតស៊ូជំនះរាល់ឧបសគ្គ គឺជាវីរភាពដ៏ប្រពៃ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកសុខាភិបាល នៅគ្រប់កាលៈទេសៈ ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ សាស្ត្រាចារ្យរដ្ឋមន្ត្រី កោតសរសើរ និងបញ្ជាក់ពីការគាំទ្រនៅជាមួយគ្នាគ្រប់កម្រិតសុខាភិបាល ដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ពិតជាបានបង្កើតផ្លែផ្កាជាវិជ្ជមានយ៉ាងពិតប្រាកដដល់ការសិក្សា របស់សិស្សានុសិស្ស។ ការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៦...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យឈាង រ៉ា បានអញ្ជើញចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលដែលកំពុងបន្តរងការជន់លិច នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ។ នាឱកាសចុះពិនិត្យលោកសាស្ត្រាចារ្យ បានសំណេះសំណាលសួរ សុខទុក្ខមន្រ្តីសុខាភិបាល និងកោតសរសើរថ្លែងអំណរគុណ ពីកិច្ចខិតខំយកចិត្ត ទុកដាក់បន្តការងារ បម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះបីកំពុងប្រឈមនឹង ស្ថានភាពលំបាកដោយសារទឹកជំនន់ក៏ដោយ។ សាស្រ្តាចារ្យផ្តល់អនុសាសន៍ដល់បុគ្គលិកសុខាភិបាល ដោយត្រូវផ្តោតលើការថែរក្សាទុកដាក់សម្ភារ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពរបស់ប្រទេសជាតិ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ស្តីពី ការវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងថា គម្រោងការវះកាត់ផ្សាំសរីរាង្គ គឺជាសមិទ្ធផលបន្ថែម និងជាជំហានថ្មីមួយដ៏សំខាន់...
កៀវ៖ អ៊ុយក្រែនកំពុងប្រឈមមុខនឹងវិបត្តិថវិកាដ៏ធំបំផុត ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២ ស្របពេលដែលការវាយប្រហារ តាមអាកាសបានធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំង និងបង្ខំឱ្យរដ្ឋាភិបាលប្រឹងប្រែងស្វែង រកប្រភពថវិកាដើម្បីបន្តប្រតិបត្តការរបស់ខ្លួន នេះបើតាមការចេញផ្សាយពី Reuters ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ ទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានអញ្ជើញនាំក្រុមអ្នកជំនួញ បរទេសចុះទៅមើលកសិដ្ឋានចំនួន៣ នៅឃុំក្ដុលសែនជ័យ និងតំបន់ស្តុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយជាង ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងកសិដ្ឋានដាំបន្លែនៅជាយក្រុងភ្នំពេញ នៅចុងសប្ដាហ៍នេះ ។ កសិដ្ឋានទី១ ជាកសិដ្ឋានចិញ្ចឹមមាន់សាច់ ដែលកំពុងសាងសង់បាន៣រោង...