ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសពលរដ្ឋធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ (Nolo) និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា...
បរទេស៖ ប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់អាល្លឺម៉ង់បានព្រមានថា ប្រទេសអាល្លឺម៉ង់ គឺអាចនឹង «ធ្លាក់ចូលទៅក្នុងជម្លោះដ៏ ហិង្សាជាមួយរុស្ស៊ី» ដោយអះអាងថា ហេតុការណ៍ទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក (drone) ដ៏អាថ៌កំបាំងមួយនៅឯព្រលានយន្តហោះ Leipzig គឺជាឧទាហរណ៍មួយនៃហានិភ័យ «ពិតប្រាកដ និងអាចកើតឡើងក្នុងពេលឆាប់ៗ» ដែលបង្កឡើងដោយទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ថ្លែងទៅកាន់សមាជិកសភាក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃចន្ទ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump តែងតែលើកហេតុផល ប្រាប់ពលរដ្ឋអាមេរិកាំងជានិច្ចថា ការចំណាយលើសង្គ្រាមអ៊ីរ៉ង់ របស់លោក គឺជាតម្លៃដ៏តូចតួចមួយប៉ុណ្ណោះដែលត្រូវបង់ បើប្រៀបធៀបទៅនឹងការគំរាមកំហែងដែលសហរដ្ឋអាមេរិក កំពុងប្រឈមមុខពីសំណាក់ប្រទេសអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន Aljazeera ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ប៉ុន្តែ ក្នុងយុទ្ធនាការឃោសនានៅរដ្ឋ Nebraska កាលពីថ្ងៃចន្ទ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២៦ នេះ បាននាំយកទាយវត្ថុចង្ហាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃន ចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ១០...
បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រទេសអេស្តូនី ដែលជាសមាជិករបស់អង្គការណាតូ កំពុងត្រៀមដាក់ពង្រាយអាវុធដែលអាចវាយប្រហារទីក្រុង St. Petersburg របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ចំពេលដែលមានព័ត៌មានមិនពិត និងការផ្សព្វផ្សាយព័ត៌មានបំភាន់ក្នុងកម្រិតមួយមិនធ្លាប់មានពីសំណាក់ សមាជិកអឺរ៉ុបរបស់អង្គការណាតូ (NATO), ទីក្រុង Tallinn...
បរទេស៖ មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា អ៊ីរ៉ង់បានបង្ខំឱ្យកងនាវាអាមេរិកដកថយទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន ដោយមិនបន្សល់ទុកនាវាចម្បាំងអាមេរិក ណាមួយនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ឬដែនទឹកជុំវិញនោះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា លោកឧត្តមនាវីទោ Ali Fadavi បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននិងកម្ពុជា សុទ្ធតែមានប្រពៃណីដ៏ល្អប្រសើរ ក្នុងការគោរពគ្រូបង្រៀននិងផ្តល់តម្លៃដល់វិស័យអប់រំ។ តាមរយៈសំណេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូត បានជូនពរដល់ គ្រូបង្រៀនទាំងអស់ នៅក្នុងប្រទេសកម្ពុជា និងគ្រូបង្រៀនជនជាតិចិនដែលជាជំនួយ របស់ប្រទេសចិនមកកាន់កម្ពុជា រីករាយទិវាគ្រូបង្រៀន។ លោក វ៉ាង វិនពីន បញ្ជាក់ថា...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ដោយសារការនាំចេញ ប្រេងឆៅដ៏រឹងមាំពីមជ្ឈិមបូព៌ា និងការសម្រេចចិត្ត របស់ក្រុមប្រទេស G7 ក្នុងការបញ្ចេញប្រេង ពីស្តុកបម្រុងសម្រាប់គ្រាអាសន្ន បានជួយកាត់បន្ថយការព្រួយ បារម្ភអំពីការផ្គត់ផ្គង់ ទោះបីជាការវាយប្រហារ របស់ក្រុមហ៊ូធី (Houthis) នៅយេម៉ែនទៅលើគោលដៅនានា ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅតែធ្វើឱ្យពាណិជ្ជករមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យដល់ការផ្គត់ផ្គង់ ពីតំបន់ឈូងសមុទ្រពែក្សក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ដលើកកម្ពស់សមត្ថភាព ជាប្រចាំដល់នាយកសាលា និងគ្រូបង្រៀនលើការអនុវត្តគរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ក្នុង វេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ «គរុកោសល្យទំនើប ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ឆ្ពោះទៅ PISA» នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ លោក...
ប៊ែរឡាំង៖ ក្លឹបអ្នកបើកបររថយន្តអាល្លឺម៉ង់ (ADAC) បានរាយការណ៍អំពីការកើនឡើងជាថ្មី នៃតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ ពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ កាត់បន្ថយពន្ធលើថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃតម្លៃប្រេង សកលដ៏ខ្ពស់មកលើអ្នកបើកបរ។ យោងតាម ADAC តម្លៃមធ្យមប្រចាំថ្ងៃនៅទូទាំងប្រទេស សម្រាប់ប្រេងសាំងប្រភេទ Super E10 បានកើនឡើងដល់ ២,១៤ អឺរ៉ូ (២,៣៩ ដុល្លារអាមេរិក)...