មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បានថ្កោលទោសកញ្ចប់វិធានការដាក់ទណ្ឌកម្មលើកទី ២៧ របស់ជប៉ុនថាជាសកម្មភាពខុសច្បាប់ នេះបៀយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលជប៉ុន នៅតែបន្តចាត់វិធានការ ដោយមិនគិតគូរឱ្យបានល្អិតល្អន់ ដែលបង្កឱ្យមានការធ្លាក់ចុះបន្ថែមទៀត នៃទំនាក់ទំនងដ៏តិចតួចដែល នៅសេសសល់រវាងប្រទេសជប៉ុន និងរុស្ស៊ី»។ កាលពីថ្ងៃទី ២ ខែតុលា...
បរទេស៖ ប្រទេសប៉ាគីស្ថាន និងតួកគី នឹង ផ្តល់កងកម្លាំង និងសមត្ថភាពយោធា ព្រមទាំងធានាឱ្យមានការដាក់ពង្រាយ កងកម្លាំងទាំងនោះយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្របតាមការប្តេជ្ញាចិត្តរបស់ពួកគេក្រោម «សម្ព័ន្ធភាពការពារជាតិទីក្រុងមេកា» នេះបើតាមការប្រកាសរបស់ប្រទេសទាំងបី ខណៈដែលអារ៉ាប៊ីសាអូឌីត កំពុងប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងឡើងពីក្រុមហ៊ូធី របស់ប្រទេសយេម៉ែន។ សេចក្តីថ្លែងការណ៍រួមមួយដែលបានបង្ហោះនៅលើគណនីផ្លូវការរបស់ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត នៅលើបណ្តាញសង្គម X បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានប្រកាសឡើង បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់ មួយរបស់គណៈកម្មាធិការនយោបាយយុទ្ធសាស្ត្រ និងការពារជាតិ...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល និងចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន ភូមិគល់ទទឹង ភូមិសន្ទ្រែ និងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi បានជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ ដោយអ្នកទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័រនៃខុទ្ទកាល័យរបស់លោក លោក...
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សា មុនខួប៣ឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ លោក Guterres បានឧ្យដឹង នៅក្នុងសារមួយ ដើម្បីរំលឹកខួបលើកទី ៣ នេះថា ភាពភ័យរន្ធត់ នៃការវាយប្រហារ...
អូតាវ៉ា៖ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនកាណាដា បានប្រកាសថា ខ្លួននឹងដឹកនាំការស៊ើបអង្កេត លើករណីធ្លាក់យន្តហោះសង្គ្រោះ បន្ទាន់មួយ នៅតំបន់ដែនទឹកអន្តរជាតិក្បែរកោះ Nantucket ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែតុលា។ ក្រុមហ៊ុន Latitude Air Ambulance ដែលមានមូលដ្ឋាននៅរដ្ឋ Ontario បានឱ្យដឹងថា មនុស្សទាំង ៦នាក់ដែលនៅលើលើយន្តហោះប្រភេទ...
បរទេស៖ លោក Minoru Kihara ប្រធានលេខាធិការនៃគណៈរដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃចន្ទនេះថា ជប៉ុនគ្មានផែនការបញ្ចេញប្រេងឆៅ បន្ថែមទៀតពីស្តុកបម្រុងជាតិនោះទេ ដោយសារប្រទេសនេះបាន បញ្ចេញការផ្គត់ផ្គង់រួចហើយ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ការលើកឡើងរបស់លោក Kihara ធ្វើឡើងនៅពេលដែលក្រុមប្រទេស G7 ដែលជប៉ុន ជាសមាជិកមួយដែរនោះ បានឯកភាពគ្នាកាលពីថ្ងៃសុក្រ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបង្កើនការវាយប្រហារលើទីក្រុងគៀវ និងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។ ការប្រកាសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានប្តេជ្ញាបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនឹងបង្កើនការវាយប្រហារលើមូលដ្ឋានយោធា ទីតាំងឧស្សាហកម្មការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ទាំងនៅក្នុងទីក្រុងគៀវ និងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។...
ភ្នំពេញ៖ សមាជិកក្រុមគ្រួសារកម្មករ និយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះការងារក្នុងវិស័យ រោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃសិក្សាកូនៗ និងបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ។ អ្នកស្រី បាន សាវ៉ាន ពលរដ្ឋនៅរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ លើជីវភាពកម្មករនិយោជិត តាមរយៈការ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ...