បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃចន្ទថា ការគំរាមកំហែងមួយដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ចេញពីមូលដ្ឋានទ័ពអាកាសមួយរបស់ព្រីតថេន (ចក្រភពអង់គ្លេស)។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា យន្តហោះទាំងនោះធ្លាប់ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន RAF Fairford...
ភ្នំពេញ ៖ តំណាងថ្មីអង្គការ UNCEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNCEF បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាន នូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។...
ភ្នំពេញ ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិត និយោជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃគ្នាពង្រឹងសាមគ្គីភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខដុមនីយកម្មនៅកន្លែងការងារ ការពារការងារ និងចូលរួមបង្កើនភាពទាក់ទាញ របស់កម្ពុជាសម្រាប់ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក គឺជាកត្តាសំខាន់សម្រាប់ធានាឱ្យដំណើរការផលិតកម្មបន្តប្រព្រឹត្តទៅដោយរលូន...
ទីក្រុងញូវយ៉ក៖ អ្នកជំនាញ ក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) បានព្រមានថ្នាក់ដឹកនាំទីក្រុងញូវយ៉ក អំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា ដែលកំពុងលេចធ្លោមួយនេះ ដោយអំពាវនាវឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ខណៈដែលរដ្ឋាភិបាលមូលដ្ឋាន កំពុងចាត់វិធានការឆ្លើយតបទៅនឹងក្តីបារម្ភកាន់តែខ្លាំងឡើងថា ប្រព័ន្ធទាំងនេះអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងសវនាការរបស់ក្រុមប្រឹក្សាទីក្រុងញូវយ៉ក អតីតបុគ្គលិកដែលទើបតែចាកចេញពីក្រុមហ៊ុន Anthropic, OpenAI និង Google...
បរទេស៖ មន្ត្រីយេម៉ែនបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសយេម៉ែន បានវាយដណ្តើមយកមកវិញនូវតំបន់សំខាន់ៗមួយចំនួននៅជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ពីក្រុមឧទ្ទាមហួធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈដែលក្រុមហួធីបានអះអាង ពីការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង អាកាសយានដ្ឋាន និងមូលដ្ឋានយោធា របស់អារ៉ាប៊ីសាអូឌីត ស្របពេលដែលការប្រយុទ្ធគ្នាបានកើនកម្តៅនៅតំបន់ឆ្នេរភាគខាងលិចរបស់យេម៉ែន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ មន្ត្រីយេម៉ែនបានឱ្យដឹងថា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទាំង៧ ព្រមទាំងថ្នាក់ដឹកនាំ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យ កាន់បិណ្ឌ ១០ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់នៅវត្តតាំងក្រសាំងខាងជើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ខេត្តកំពង់ធំ នឹងប្រែក្លាយពី «ខេត្តឆ្លងកាត់» ទៅជា «គោលដៅទេសចរណ៍ដែលត្រូវតែឈប់ ត្រូវតែចូល និងត្រូវតែស្នាក់នៅ» ។ ការលើកលើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០»...
ហូជីមិញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ។...
ភ្នំពេញ ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ នឹងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕
បរទេស ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) បានថ្កោលទោសចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (Drone) និងការវាយប្រហារផ្សេងៗទៀត ទៅលើជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់ ព្រមទាំងបានព្រមានដល់ភាគីជម្លោះថា «មិនមានដំណោះស្រាយយោធា ណាមួយចំពោះវិបត្តិ» នៅក្នុងប្រទេសនេះឡើយ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទនេះ ធ្វើឡើងស្របពេលដែលកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងថា...