ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភារតៈ ខណៈគ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នាដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា។ ក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមា» លោកសាស្ត្រាចារ្យ ឈាង រ៉ា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា សហការរួមគ្នាអនុវត្តគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects) ជួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព លោក ហួត ហាក់ រដ្ឋមន្រ្តី នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Vanlalvawna Bawitlung...
ភ្នំពេញ ៖ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម បានធ្វើដំណើរមកដល់កម្ពុជានៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦ ៕
កណ្តាល៖ ករណីសហគ្រាស គ្រីអេត ប្រ៊ីដ (SAHAKREAS CREATE BRIDGE) ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានប្រកាសបិទលែងដំណើរការ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ចប់ដោយសន្តិវិធី ដោយភាគីសហគ្រាសបានឯកភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតសរុបជាង ២០០នាក់ រួមទាំងបងប្អូនស្ត្រីមានផ្ទៃពោះផងដែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាករណីត្រូវបានដោះស្រាយបញ្ចប់ដោយបងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ស្របច្បាប់ចំនួន៤ចំណុចរួមមាន៖...
ប៉េកាំង៖ តារាសម្ដែងចិន លោក Wang Xing ត្រូវបានគេលក់បន្តរហូតដល់ ៣ ដង ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ បន្ទាប់ពីត្រូវបានគេជួញដូរឆ្លងដែនចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ នេះបើតាមការលាតត្រដាងនៅក្នុងខ្សែភាពយន្តឯកសារថ្មីមួយរបស់រដ្ឋាភិបាលចិន ដែលបានបង្ហាញលម្អិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការបង្ក្រាបបណ្ដាញឆបោកទ្រង់ទ្រាយធំតាមបណ្ដោយព្រំដែន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ខ្សែភាពយន្តឯកសារនេះក៏បានទម្លាយផងដែរថា អាជ្ញាធរចិនធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលត្រកូលឧក្រិដ្ឋជនដ៏មានឥទ្ធិពលនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាចំនួន...
សិង្ហបុរី៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលា ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាប្រវត្តិសាស្ត្រនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នាខែវិច្ឆិកាខាងមុខ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់បណ្តាប្រទេសក្នុងតំបន់អនុវត្តតាម ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ អ្នកទិញរថយន្តនៅសហរដ្ឋអាមេរិកកំពុងបង្ហាញភាពស្ទាក់ស្ទើរក្នុងការងាកមករករថយន្តអគ្គិសនី (EV) វិញ បន្ទាប់ពីការផ្តល់ប្រាក់ឧបត្ថម្ភធនពីសហព័ន្ធត្រូវបានបញ្ចប់កាលពីមួយឆ្នាំមុន ទោះបីជាតម្លៃប្រេងសាំងនៅតែបន្តខ្ពស់ក៏ដោយ។ ផ្ទុយទៅវិញ នៅទ្វីបអឺរ៉ុប តម្រូវការរថយន្តប្រភេទនេះកំពុងមានការកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reutets ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Motor Intelligence ការលក់រថយន្ត EV នៅអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ...
ឡុងដ៍៖ នាវាដឹកប្រេងកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់នៃការវាយប្រហារ និងការគំរាមកំហែង ខណៈព្យាយាមដឹកជញ្ជូនប្រេងសំខាន់ៗឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានចេញការព្រមានថ្មីៗថានឹងបិទផ្លូវនាវាចរណ៍ណាដែលខ្លួនមិនបានអនុញ្ញាត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ កាលពីសប្តាហ៍មុន ចំនួននៃការវាយប្រហារលើនាវាដឹកប្រេងនៅច្រកផ្លូវទឹកដ៏សំខាន់មួយនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើង ដែលបណ្តាលឱ្យចំនួននាវាព្យាយាមធ្វើដំណើរឆ្លងកាត់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរខែកន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ដែលស្និទ្ធនឹងទីក្រុងតេអេរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានព្រមានដល់បណ្តាប្រទេសក្នុងតំបន់ថា រាល់ការព្យាយាមបើកផ្លូវថ្មីសម្រាប់ការនាំចេញប្រេង នឹងត្រូវចាត់ទុកជា «សកម្មភាពអរិភាព»។ មន្ត្រីរូបនេះបានបន្ថែមថា...
ម៉ាកសី/ប៉ារីស៖ ក្រុមក្មេងជំទង់ និងសិស្សវិទ្យាល័យបារាំងបានបិទច្រកចូលសាលាមួយចំនួន ព្រមទាំងបានដើរក្បួនតាមដងផ្លូវក្នុងទីក្រុងនានាកាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋាភិបាលបានសន្យាថានឹងដោះស្រាយការតវ៉ារបស់ពួកគេជុំវិញកង្វះគ្រូបង្រៀន និងអគារសិក្សាទ្រុឌទ្រោម ប៉ុន្តែមិនទាន់បានបង្ហាញពីវិធានការលម្អិតជាក់លាក់នៅឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ចលនាបាតុកម្មដែលឈានចូលសប្តាហ៍ទី ៣ នេះ បានឆ្លុះបញ្ចាំងពីភាពតានតឹងយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសបារាំង រវាងការទាមទាររបស់សាធារណជនឱ្យមានការវិនិយោគលើសេវាសាធារណៈដែលកំពុងធ្លាក់ចុះ និងរដ្ឋាភិបាលដែលកំពុងខ្វះខាតថវិកា ក្រោមសម្ពាធពីទីផ្សារមូលបត្របំណុលក្នុងការកាត់បន្ថយបំណុល និងឱនភាពថវិការដ្ឋ។ អ្នកគ្រូបង្រៀននៅវិទ្យាល័យម្នាក់ឈ្មោះ Diane...
ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន បានធ្វើការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZs) ព្រមទាំងការកសាងសមត្ថភាពកម្លាំងពលកម្ម។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dominic Williams...