រាជធានីភ្នំពេញ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិច្ចប្រជុំគណកម្មការ ដើម្បីត្រួតពិនិត្យលើផែនការថវិកាសម្រាប់ឆ្នាំ ២០២៧ ជាពិសេសការពិនិត្យលទ្ធភាពក្នុងការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីបន្តទ្រទ្រង់គាំទ្រផ្នែកហិរញ្ញប្បទានដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ និងជាពិសេសបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង។ ជាមួយគ្នានេះ គណៈកម្មការ ALCO ក៏បានពិនិត្យផងដែរនូវវឌ្ឍនភាព...
បរទេស៖ យុទ្ធសាស្ត្រផ្លាស់ប្តូរទៅរកភាពបៃតងរបស់កូរ៉េខាងត្បូង ផ្តោតសំខាន់លើវិស័យយានយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (SMR) ដោយគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៧៤៧ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៥។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា នៅថ្ងៃទី ៨ ខែតុលា គេហទំព័រធុរកិច្ចប្រកបដោយនិរន្តរភាព ESG Today...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទសហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហាររបស់រុស្ស៊ី កើនឡើងដល់ជាង ៧០ នាក់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារទៅលើទីក្រុង Kramatorsk...
បរទេស៖ ពាណិជ្ជករចំនួន ៤ រូបដែលដឹងពីបញ្ហានេះបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនគ្រោងនឹងបន្តការនាំចេញប្រេងឥន្ធនៈដែលបានចម្រាញ់រួចឡើងវិញសម្រាប់ខែតុលា បន្ទាប់ពីបានផ្អាកមួយរយៈខ្លីក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “សប្តាហ៍មាស” (Golden Week)។ វិធានការនេះនឹងជួយសម្រាលភាពតានតឹងនៃទីផ្សារប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងឥន្ធនៈសម្រាប់យន្តហោះនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងប៉េកាំងបានចាប់ផ្តើមកាត់បន្ថយការនាំចេញប្រេងឥន្ធនៈកាលពីអំឡុងខែមីនា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានរំខានដល់លំហូរប្រេងឆៅ និងផលិតកម្មចម្រាញ់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា។...
ភ្នំពេញ ៖ ឥទ្ធិពលព្យុះទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា នឹងធ្វើឱ្យកម្ពុជាបន្តមានភ្លៀងចាប់ពីថ្ងៃ៩ដល់១៥ តុលា ៕
ភ្នំពេញ ៖ ប្រជាជនប្រមាណជា ៣ម៉ឺននាក់ បានចេញដំណើរទៅមកស្រុកកំណើត នាថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមរយៈរថយន្តក្រុងសាធារណៈឥតគិតថ្លៃដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។ រថយន្តក្រុងសាធារណៈ ទាំងអស់នឹងបន្តដឹកជញ្ជូនសាធារណៈជនដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៕
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈដែលការព្រួយបារម្ភអំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាបានថយចុះខ្លះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់នៅមុនការបោះឆ្នោតនៅខែក្រោយនោះទេ ដោយសារមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អក្នុងការបញ្ចប់ជម្លោះដែលបានបង្កផលប៉ះពាល់ដល់ទីផ្សារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៧២ សេន ឬ ០,៧%...
បរទេស៖ ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបង្កើនយុទ្ធនាការវាយប្រហារប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្យាយាមបិទដែនអាកាស និងកន្លែងផលិតប្រេងរបស់ព្រះរាជាណាចក្រនេះ តាមរយៈការបាញ់មីស៊ីល ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់នៅសប្តាហ៍នេះ និងធ្វើឱ្យយន្តហោះមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមនេះបានអះអាងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានទីក្រុងរីយ៉ាដ (Riyadh) និងបានព្រមានកម្មករឱ្យនៅឆ្ងាយពីរោងចក្រថាមពល...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ អំពីការបញ្ចប់សង្គ្រាមដែលមានរយៈពេល ៦ ខែមកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងសកម្ម ក្នុងនោះបានទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿង ចំនួន២០៥ករណី ឃាត់ខ្លួនជនសង្ស័យសរុប៣១៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ មានជាអាទិ៍ បទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់...