Feature

ប្រធានាធិបតីអ៊ុយក្រែន ចោទសហរដ្ឋអាមេរិកថាខ្វះសកម្មភាព ខណៈការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សជាង ៧០នាក់ក្នុងរយៈពេល ២ថ្ងៃ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទសហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហាររបស់រុស្ស៊ី កើនឡើងដល់ជាង ៧០ នាក់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារទៅលើទីក្រុង Kramatorsk ដែលកំពុងរងការវាយលុកយ៉ាងខ្លាំង ហើយបានបំផ្លាញរថយន្តក្រុងចំនួនពីរគ្រឿងនោះ លោក Zelenskiy បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ស្របពេលដែលអាមេរិកក៏ព្យាយាមដើរតួជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលមានរយៈពេលជាងបួនឆ្នាំមកនេះផងដែរ។

អាជ្ញាធរទីក្រុងបានរាយការណ៍អំពីការវាយប្រហារថ្មីមួយដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) នៅពេលល្ងាច ដែលបានសម្លាប់មនុស្សពីរនាក់។ ហេតុការណ៍នេះបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងទីក្រុងកើនឡើងដល់ ៣៥ នាក់។

អាជ្ញាធរមូលដ្ឋានរបស់អ៊ុយក្រែនបានរាយការណ៍ថា គ្រាប់បែកពីលើអាកាសដែលមានប្រព័ន្ធនាំផ្លូវរបស់រុស្ស៊ី បានសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិមួយនៅភាគអាគ្នេយ៍នៃតំបន់ Dnipropetrovsk ហើយមនុស្សម្នាក់ទៀតបានស្លាប់នៅក្នុងទីក្រុង Ivano-Frankivsk នៅភាគខាងលិច។

ប្រែសម្រួលៈ តុលា

To Top