Feature

កូរ៉េខាងត្បូងគ្រោងចំណាយទឹកប្រាក់ ៧៤៧ ពាន់លានដុល្លារលើការផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនី និងថាមពលស្អាត

បរទេស៖ យុទ្ធសាស្ត្រផ្លាស់ប្តូរទៅរកភាពបៃតងរបស់កូរ៉េខាងត្បូង ផ្តោតសំខាន់លើវិស័យយានយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (SMR) ដោយគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៧៤៧ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៥។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា នៅថ្ងៃទី ៨ ខែតុលា គេហទំព័រធុរកិច្ចប្រកបដោយនិរន្តរភាព ESG Today បានរាយការណ៍អំពីយុទ្ធសាស្ត្រ K-GX របស់កូរ៉េខាងត្បូង ដែលផ្តោតលើការផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ដោយមានទំហំវិនិយោគរហូតដល់ ១ ទ្រីលានវ៉ុន (ស្មើនឹង ៧៤៧ ពាន់លានដុល្លារអាមេរិក)។

រចនាសម្ព័ន្ធនៃការផ្តល់ហិរញ្ញប្បទាននេះ រួមមានថវិការដ្ឋចំនួន ២០% និងការចូលរួមវិភាគទានដើមទុនពីវិស័យឯកជន។ ចំណែកទឹកប្រាក់ដែលនៅសល់ (ស្មើនឹង ៥៩០ ពាន់លានដុល្លារ) នឹងត្រូវផ្តល់ជូនដល់គម្រោងនានាដែលទាក់ទងនឹងអាកាសធាតុ ដោយស្ថាប័នហិរញ្ញវត្ថុធំៗចំនួនប្រាំ។

យុទ្ធសាស្ត្រ K-GX នេះមានរយៈពេលអនុវត្តរហូតដល់ឆ្នាំ ២០៣៥ ដោយមានគោលបំណងពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ផ្លាស់ប្តូរឧស្សាហកម្មធុនធ្ងន់ និងបង្កើតកត្តាជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ។

ប្រែសម្រួលៈ តុលា

To Top