កំពង់ធំ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៧ និងសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំការកៅស៊ូ C.R.C.K ស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត។ ក្នុងឱកាសនេះ លោកអភិបាលស្រុកបានពិនិត្យមើលសកម្មភាព...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ់ និងអាជ្ញាធរស្រុកបាកាន ចុះពិនិត្យដោយផ្ទាល់ នូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលទទួលរងផល់ប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ លោក ខូយ រីដា...
តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានលុបចោលការប្រកាសអាសន្នរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលត្រូវបានចេញផ្សាយដោយច្រឡំកាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅឯនាយសមុទ្រភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីការប៉ាន់ប្រមាណកម្រិតអាំងតង់ស៊ីតេខុសឆ្គងឡើងដល់កម្រិត 9.9 ដ៏គ្រោះថ្នាក់ ដែលបានបង្កឱ្យមានការរអាក់រអួលជាបណ្តោះអាសន្នលើយានជំនិះសាធារណៈនៅតំបន់ខ្លះនៃប្រទេស នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនបានកំណត់ទីតាំងស្នូលនៃការរញ្ជួយដីខុស ដែលបណ្តាលឱ្យមានការវាយតម្លៃកម្រិតអាំងតង់ស៊ីតេលើសការពិត។ ទីភ្នាក់ងារនេះបានចេញការព្រមានសម្រាប់តំបន់ដ៏ទូលំទូលាយមួយ ចាប់ពីភាគខាងជើងរហូតដល់ភាគកណ្តាលប្រទេសជប៉ុន នៅវេលាម៉ោង ១២ និង...
ភ្នំពេញ៖លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ” សរុបចំនួន ២ ៣១០នាក់ជានិស្សិត សិក្ខាកាម និងមន្រ្តីរាជការមកពីគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំង៨ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ថ្លែងទៅកាន់អង្គពិធី លោកបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗ ដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យចូលរួមកសាងជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅពេលកំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី បានថ្លែងថា ការពង្រឹងឥរិយាបថការពារជាតិរបស់ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺជាកិច្ចការបន្ទាន់មួយ រួមទាំងការប្រមូលព័ត៌មាន និងការល្បាតផងដែរ បន្ទាប់ពីមានសកម្មភាពប៊ើកបរនាវាផ្ទុកយន្តហោះ «លាវនីង» (Liaoning) របស់ប្រទេសចិនថ្មីៗនេះ នៅដែនទឹកជុំវិញខេត្តអូគីណាវ៉ា (Okinawa) នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ លោក...
បរទេស៖ ប្រទេសចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ គ្រោងនឹងបញ្ជូនកងទ័ពយ៉ាងហោចណាស់ ១,៥០០ នាក់ ទៅចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំក្រោមឈ្មោះ «សម្ព័ន្ធនៃភាគីស្ម័គ្រចិត្ត» (Coalition of the Willing) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញក្នុងខែក្រោយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមផែនការ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកមិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយលោកបានច្រានចោលការឃោសនាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលអះអាងផ្ទុយពីនេះថាជា «ការកុហក»។ យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រការិយាល័យរបស់លោក លោក Pezeshkian បានលើកឡើងបែបនេះក្នុងអំឡុងពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze នៅក្រៅកិច្ចប្រជុំលើកទី ១៧ នៃភាគីប្រទេសហត្ថលេខី (COP17) នៃអនុសញ្ញា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីលើកលែងទណ្ឌកម្ម និងពន្ធគយទ្រង់ទ្រាយធំដែលកំណត់គោលដៅលើប្រាក់ចំណូលថាមពលរបស់រុស្ស៊ី ដែលជាសញ្ញាឆ្លុះបញ្ចាំងពីការធ្លាក់ចុះដល់កម្រិតទាបថ្មីមួយទៀតនៃទំនាក់ទំនងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងអ៊ុយក្រែន នេបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ចំណាត់ការនេះបានកើតឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវយ៉ាងទទូចដល់មេដឹកនាំសហភាពអឺរ៉ុប...
ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ...
ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃនៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រ ដោយនៅតែមានការខ្វែងគំនិតគ្នាលើកញ្ចប់ថវិការយៈពេលវែងបន្ទាប់របស់សហភាពនេះ ខណៈពេលដែលបានដាក់ចេញនូវវិធានការនានាដើម្បីជួយសម្រាលបន្ទុកថ្លៃថាមពលដែលកំពុងកើនឡើងខ្ពស់។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានព្រមានថា ក្របខ័ណ្ឌចរចាចុងក្រោយសម្រាប់ថវិកាសហភាពអឺរ៉ុបឆ្នាំ ២០២៨-២០៣៤ នឹងកាត់បន្ថយភាពបត់បែនក្នុងការចំណាយចំនួន ៥០ ភាគរយ បើធៀបនឹងថវិកាបច្ចុប្បន្ន ដែលធ្វើឱ្យមូលនិធិចំនួន ៩៩,៥...