តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់កាតា ពាក់ព័ន្ធនឹងជោគវាសនារបស់អ្នកបើកយន្តហោះអ៊ីរ៉ង់ចំនួន ៣ នាក់ ដែលគេជឿថាត្រូវបានកាតាចាប់ខ្លួនតាំងពីខែមីនាមកនោះ គឺ «មិនអាចផ្តល់ទំនុកចិត្ត ឬធ្វើឱ្យជឿជាក់បានឡើយ»។ លោក Mohammad Bagherzadeh មេបញ្ជាការគណៈកម្មាធិការស្វែងរកបុគ្គលបាត់ខ្លួន នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានឱ្យដឹងថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សាជាមួយអាជ្ញាធរកាតា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដូហាថ្មីៗនេះ...
ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្នើសុំជំនួយបន្ថែមយ៉ាងហោចណាស់ ៧០ ពាន់លានអឺរ៉ូ (ស្មើនឹង ៧៨,៨ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប សម្រាប់ឆ្នាំ ២០២៧។ ក្នុងពេលជាមួយគ្នានេះ លោកក៏បានបង្ហាញការមិនពេញចិត្តចំពោះការដាក់កម្រិតថ្មីៗនេះ លើសេវាកម្ម Starlink ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ក៏ដូចជាចំពោះទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងមូស្គូផងដែរ។ ថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែល...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាក្នុងដំណើរទស្សនកិច្ចដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅប្រទេស៣ជាបន្តបន្ទាប់ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់កំពុងបន្តដំណើរទស្សនកិច្ចផ្លូវការនៅក្នុងសាធារណរដ្ឋកាហ្សាក់ស្ថានដែលជាប្រទេសចុងក្រោយ បន្ទាប់ពីអាស៊ែបៃហ្សង់...
ភ្នំពេញ ៖ឧបនាយករដ្ឋ រដ្ឋមន្រ្តីមុខងារសាធារណៈ លោក ហ៊ុន ម៉ានីបានលើកឡើងថា ក្នុងបេសកកម្មផ្លូវការនៅក្រៅប្រទេស សម្តេចធិបតី ហ៊ុនម៉ាណែតក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ដោយពេញមុខពេញមាត់ លើឆាកអន្តរជាតិបានបង្ហាញពីកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ។ តាមរយៈការបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីកាយវិការគោរពចាស់ទុំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងលក្ខណៈកាន់ដៃលោក Recep...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សា កេរមរតកចាស់។ តាមរយៈសារលិខិតជូនពរសម្តេចធិបតី ក្នុងឱកាសខួបចម្រើនជន្មាយុដែលនឹងឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាននិងកំពុងដឹក នាំជោគវាសនា...
ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង កងទ័ពការពារព្រំដែនវៀតណាម បានរួមគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន។ ការប្តេជ្ញានេះ ធ្វើឡើងរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកវូ ជុងគៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ក្នុងឱកាសធ្វើជាសហប្រធានកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២៦ និងកំណត់ទិសដៅឆ្នាំ២០២៧។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៦ អាណត្តិទី២ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងពាក់ព័ន្ធ តំណាង...
ព្រុចសែល៖ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប រយៈពេលពីរថ្ងៃ បានបញ្ចប់ទៅនៅទីក្រុងព្រុចសែល កាលពីថ្ងៃសុក្រ ដោយមិនមានវឌ្ឍនភាពសំខាន់ណាមួយលើបញ្ហាងច្បាប់ថវិការយៈពេលវែងរបស់សហភាពនេះឡើយ។ ការកើនឡើងនៃកាតព្វកិច្ចផ្នែកសន្តិសុខ និងតម្លៃថាមពល ដែលហក់ឡើងខ្ពស់ បានបង្ហាញឱ្យឃើញពីគម្លាត កាន់តែធំរវាងមហិច្ឆតារបស់អឺរ៉ុប និងសមត្ថភាពជាក់ស្តែង ក្នុងការអនុវត្តមហិច្ឆតាទាំងនោះ។ នៅពីក្រោយវឌ្ឍនភាពដ៏មានកម្រិត នៃកិច្ចប្រជុំកំពូលនេះ គឺបញ្ហាប្រឈមបន្ទាន់ចំនួនបី៖ ថវិកាដែលពិបាក នឹងឈានដល់ការព្រមព្រៀងគ្នា, បន្ទុកចំណាយផ្នែកសន្តិសុខ ដែលកំពុងកើនឡើង និងកាន់តែស្មុគស្មាញ ដោយសារភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន,...
បរទេស៖ កាសែត Kyunghyang Shinmun បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាពង្រីកប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹង សម្ពាធពីប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យផ្តល់ការគាំទ្រសម្រាប់សង្គ្រាម ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា កាសែតដដែលនេះបានឱ្យដឹងទៀតថា ទីក្រុងសេអ៊ូលកំពុងពិចារណាពង្រីកតំបន់ប្រតិបត្តិការរបស់កងឯកភាព...
បរទេស៖ សេតវិមានបានបញ្ជាក់ កាលពីថ្ងៃសុក្រថា លោកស្រី Katie Zacharia បានចុះចេញពីតំណែងជាលេខាធិការ សារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីបានធ្វើការរយៈពេលប្រាំថ្ងៃ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយម Zacharia បានប្រឈមមុខនឹងការរិះគន់យ៉ាងទូលំទូលាយជុំវិញការដោះស្រាយការផ្សាយព័ត៌មានលើកដំបូងរបស់លោកស្រី និងការចោទប្រកាន់ថា លោកស្រីបានបំភាន់ព័ត៌មាន សម្ងាត់ផ្លូវច្បាប់។លោក Trump...