ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ The Factory Phnom Penh លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិព័រណ៍អាជីពការងារក្នុងវិស័យច្បាប់ ឆ្នាំ២០២៦” ដោយមានការចូលរួមពីស្ថាបនិក The Blueprint តំណាងក្រសួង...
ខេត្តពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់អំពីទិន្នផលត្រី របស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ក្នុងឱកាសដើមរដូវបើកនេសាទនេះ។ ក្តីសង្ឃឹម និងស្នាមញញឹម របស់បងប្អូនប្រជានេសាទនាពេលនេះ គឺជាលទ្ធផលជាក់ស្តែងដែលកើតចេញពី៖-ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ របស់អាជ្ញាធរខេត្ត និងកម្លាំងអន្តរាគមន៍ចម្រុះ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក នឹងមិនបោះបង់ចោលសិទ្ធិអធិបតេយ្យភាព របស់ខ្លួនក្រោមសម្ពាធឡើយ ប៉ុន្តែនៅតែ «ត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការធានាដែលអាចជឿទុកចិត្តបាន» ។ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Araghchi បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម...
ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានជំរុញឱ្យអ៊ីស្រាអែល ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សា ដែលបង្កឡើងដោយក្រុមអ្នកតាំងលំនៅ អ៊ីស្រាអែល នៅក្នុងតំបន់វេសប៊ែង។ នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X លោក Barrot បានឱ្យដឹងថា អភិបាលក្រុង Aulnoye-Aymeries របស់ប្រទេសបារាំង ត្រូវបានក្រុមអ្នកតាំងលំនៅ ដែលមានគំនិតជ្រុលនិយម នៅក្នុងតំបន់វេសប៊ែង...
កំពង់ធំ ៖ នៅព្រឹកថ្ងៃអាទិត្យទី ១៨ ខែ តុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យ លោកអនុសេនីយ៍ឯក លុយ សុភា នាយទាហាននៃបញ្ជាការដ្ឋាន...
បរទេស៖ ការិយាល័យប្រធានាធិបតីលីបង់ បានឱ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា គណៈប្រតិភូយោធាលីបង់ នឹងលើកយកសំណើ របស់ទីក្រុងបេរូត (Beirut) ដែលទាមទារឱ្យមានការបញ្ឈប់ការវាយប្រហារ របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ទៅបង្ហាញនៅក្នុងកិច្ចប្រជុំ ត្រីភាគីមួយនៅទីក្រុង Tampa រដ្ឋ Florida នៅថ្ងៃទី ២០ ខែតុលា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨...
បរទេស៖ មួយថ្ងៃបន្ទាប់ពីបានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយដែលពាក់ព័ន្ធ នឹងការនាំចេញរបស់រុស្ស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកនៅមិនទាន់ប្រកាសការ សម្រេចចិត្តចុងក្រោយលើបញ្ហានេះនៅឡើយទេ ខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានលើកឡើងថា មន្ត្រីនានាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានការណ៍។ យោងតាមសារព័ត៌មាន Reuters...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាដឹកប្រេងចំនួន ២ គ្រឿងបានឆេះ បន្ទាប់ពីបានបុកនឹងមីនក្នុងសមុទ្រ ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស (Strait of Hormuz)។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា នាវាទាំង ២ គ្រឿងនោះកំពុងដឹកប្រេងឆៅប្រមាណ ២...
បរទេស៖ ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា សហរដ្ឋអាមេរិក និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលគាំទ្រដោយយោធា បានជួបពិភាក្សាគ្នា នៅទីក្រុងតូក្យូកាលពីសប្តាហ៍មុន ។ នេះគឺជាជំនួបលើកទីពីរ ក្នុងរយៈពេលមួយខែ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនការចូលរួមឡើងវិញ ជាមួយក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលខ្លួនធ្លាប់បានកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីពួកគេធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០២១។យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន Reuters...
បរទេស: អំពើហិង្សាបានផ្ទុះឡើង នៅក្នុងទីក្រុងនានាទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ខណៈដែលការតវ៉ាប្រឆាំង នឹងការកើនឡើងនៃថ្លៃចំណាយ លើជីវភាពរស់នៅ និងការធ្លាក់ចុះនៃសេវាសាធារណៈ បានវិវត្តទៅជាអំពើហិង្សាដ៏ធ្ងន់ធ្ងរមួយ ដែលប្រទេសនេះមិនធ្លាប់ជួបប្រទះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ថា ខណៈដែលមនុស្សរាប់សែននាក់ បានធ្វើការតវ៉ាដោយសន្តិវិធីតាមដងផ្លូវ នៅក្នុងទីក្រុងជាច្រើននោះ ក្រុមអ្នកបង្កហិង្សាមួយចំនួនបានវាយប្រហារលើអគារសាធារណៈ លួចប្លន់ហាងលក់ទំនិញប្រណីតៗ និងផ្សារទំនើប ព្រមទាំងវាយប្រហារលើរថយន្តប៉ូលិស និងមន្ត្រីប៉ូលិសផងដែរ...