កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩.៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹក នៅតាមអាងទឹក ព្រមទាំងបឹងបួឱ្យបានល្អ ។ ការណែនាំនេះ បន្ទាប់ពីរដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ។...
បារាំង ៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញ បានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិ បន្ថែមទៀត មកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មី នៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ អន្តរជាតិក្រុងប៉ារីសឆ្នាំ ២០២៦ ។ កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សះផ្សារនៅទីក្រុងឡាអេ ! កម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ព្រមទាំងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យ“បុនអូដូរី” (Bon Odori) លើកទី១៨ នៅកម្ពុជា ដែលសហការរៀបចំដោយ សមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និង សមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦...
ប្រទេសជប៉ុន ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលាឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរ នៅប្រទេសជប៉ុន ឆ្នាំ២០២៦” ក្រោមអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
ស្ទឹងត្រែង ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមិត្តភាព ខេត្តស្ទឹងត្រែងបានរៀបចំ «ព្រឹត្តិការណ៍រត់អបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ» ដើម្បីរំលឹក និងពង្រឹងចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ។ ព្រឹត្តិការណ៍នេះ...