ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជា និងសិង្ហបុរី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើស្តង់ដាសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាព ដើម្បីពង្រីកទីផ្សារផលិតផលម្ហូបអាហារកម្ពុជា និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារឱ្យកាន់តែមានភាពប្រកួតប្រជែង។ កិច្ចសហប្រតិបត្តិការនេះត្រូវបានជំរុញបន្ថែមក្នុងសិក្ខាសាលាស្តីពី «លក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលផលិតផលម្ហូបអាហារ និងស្តង់ដាសុវត្ថិភាពម្ហូបអាហារសិង្ហបុរី» ដែលរៀបចំដោយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី (SFA)។ ថ្លែងក្នុងសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ទោះបីជាបទឈប់បាញ់លើកទី២ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ក្រោយមានបទឈប់បាញ់ អាជ្ញាធររាជរដ្ឋាភិបាលបានសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្នុងតំបន់ដែលពួកគេអាចវិលត្រឡប់ទៅវិញបាន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ...
ម៉ាឡេស៊ី៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពីការពង្រឹងប្រព័ន្ធកត់ត្រានិងជូនដំណឹង (R&N) អំពីគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលត្រូវបានសហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងធនធានមនុស្សម៉ាឡេស៊ី ក្រោមការគាំទ្រពីគម្រោង ILO/Japan និងសហភាពអឺរ៉ុបប្រចាំម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបប្រមាណ១០០នាក់ មកពី១៧ប្រទេស...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បើសិនជាលោក សម រង្ស៊ី មិនបាននិយាយប្រាប់សារព័ត៌មានថៃថា កងទ័ពកម្ពុជាមិនបានបាញ់ទៅភាគីថៃមុន ហេតុអ្វីមិនឱ្យសារព័ត៌មានថៃនោះកែតម្រូវទៅ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយមានការធ្វើបទបង្ហាញលើឯកសារចំនួន ២ រួមមាន៖ ទី១)សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា បានសម្តែងការគាំទ្រចំពោះរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth មួយថ្ងៃបន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានឈ្នះសិទ្ធិគ្រប់គ្រងសភាទាំងពីរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងពីកំហឹងរបស់អ្នកបោះឆ្នោតចំពោះសង្គ្រាមនៅអ៊ីរ៉ង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ នៅពេលសួរថាតើលោកកំពុងពិចារណាផ្លាស់ប្តូរតំណែងលោក...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្តហោះល្បាតដែនសមុទ្រ ព្រមទាំងក្រុមដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) ទៅកាន់តំបន់សមុទ្រក្បែរច្រកសមុទ្រ Hormuz ជាផ្នែកមួយនៃបេសកកម្មជួយរក្សាផ្លូវទឹកនេះឱ្យនៅបើកចំហជាធម្មតា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ សេចក្តីប្រកាសនេះធ្វើឡើង ខណៈទីក្រុងសេអ៊ូលនៅតែរក្សាជំហរថា ខ្លួននឹងមិនបញ្ជូនកងទ័ពដើម្បីធ្វើអន្តរាគមន៍យោធានៅក្នុងសង្គ្រាមអ៊ីរ៉ង់នោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្លួនកំពុងស្វែងរកការការពារនាវាពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក។...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ បានលើកឡើងថា សហគមន៍ខ្មែរនៅកូរ៉េ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កូរ៉េ។ ការលើកឡើងរបស់លោក ឃួន ផុនរតនៈ នេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីលើ «វេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI រវាងស្ថានទូតកម្ពុជាប្រចាំកូរ៉េ សាលាស្រុកអឹមសុង និងវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្មពន្លត់អគ្គិភ័យកូរ៉េ (KFI) នៅសាលាស្រុកអឹមសុង ខេត្តឈុងឆង់ប៊ុកដូ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា។...
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងថា មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ ៩ គ្រាប់ លើអគារសាលារៀនមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេស ដែលប្រជាជនប្រើប្រាស់ជាកន្លែងជ្រកកោន។ លោកបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការវាយប្រហារដ៏សាហាវបំផុតមួយនៅក្នុងសង្គ្រាមនេះ» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ យ៉ាងហោចណាស់មនុស្ស ៤០...