ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ត្រូវមានការរៀបចំ និងថ្លឹងថ្លែងជាជំហានឱ្យបានរឹងមាំ និងច្បាស់លាស់ សំដៅធ្វើឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូល ក៏ដូចជាទស្សនទានគន្លឹះសំខាន់ៗ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ពង្រឹងវិធានការ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលចំនួន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយលូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធី ធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ លោក ឃួង...
ភ្នំពេញ៖ កម្ពុជា -ចិន បើកវេទិកាសន្ទនាស្តីពី”អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល” ដែលសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានធ្វើឡើងនៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោក សិន ហៃស្យុង (SHEN Haixiong) អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន និងជាអគ្គនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG)បានថ្លែងសារតាមរយៈវីដេអូ។ ...
បរទេស៖ អាជ្ញាធរបាននិយាយថា ជើងហោះហើរជាច្រើននៅក្នុងទ្វីបអឺរ៉ុបបានធ្វើការចុះចតជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានបង្វែរដោយសារតែការគម្រាមកំហែងគ្រាប់បែក។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Finnair បាននិយាយថា ជើងហោះហើរលេខ 1761 ពីទីក្រុង Helsinki ទៅកាន់ទីក្រុង Rome ប្រទេសអ៊ីតាលី ត្រូវបានគេកំណត់គោលដៅដោយការគំរាមកំហែងដោយគ្រាប់បែក ប៉ុន្តែមិនមានអ្វីប្លែកពីធម្មតាត្រូវបានគេរកឃើញនៅលើយន្តហោះនោះទេ បន្ទាប់ពីយន្តហោះបានចុះចតជាធម្មតានៅក្នុងរដ្ឋធានីរបស់អ៊ីតាលី។ជើងហោះហើរ Ryanair ចំនួនបីដែលធ្វើដំណើរទៅកាន់ទីក្រុង...
ពោធិ៍សាត់ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា បានចុះសង្កេតការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា...
ពោធិ៍សាត់ ៖ គ្រួសារមួយរស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ដៃគ្នា កសាង ជីវិតតាំងពីវ័យជាង១០ឆ្នាំ មានកូនរហូតដល់ទៅ១៧នាក់ ស្រាប់តែបែកបាក់គ្នាដោយ បុរសជាប្តីទៅមានប្រពន្ធថ្មី ។ គ្រួសារនេះ បុរសជាប្តីមានឈ្មោះ គា ចន្ធី អាយុ ៤៧ឆ្នាំ រីឯស្ត្រីជាភរិយាឈ្មោះ សែម សុខ ឃឿន...
កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍លើកទឹកចិត្តដល់កសិករ សាកល្បងប្រើជីធម្មជាតិ លាយជាមួយជីគីមី ដែលមានតម្លៃថ្លៃនៅលើទីផ្សារ ដើម្បីកាត់បន្ថយថ្លៃចំណាយ ក្នុងការងារកសិកម្ម ដែលជាកង្វល់ របស់កសិករ បច្ចុប្បន្ន ។ លោកបណ្ឌិត មានប្រសាសន៍ថា “សម្រាប់ជីគីមីឡើងថ្លៃនេះ បងប្អូនអាចរកជម្រើស...
កំពង់ធំ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោមានប្រសាសន៍ថា កសិករ និងអ្នកកែច្នៃកសិផល អាចស្វែងរកឥណទានក្នុងអត្រាការប្រាក់ទាបពី ARDB ដែលជា ធនាគារគោលនយោបាយរបស់រដ្ឋាភិបាល ។ លោកបណ្ឌិត បានពន្យល់ថា ដូចគ្នានឹងតាមបណ្ដាប្រទេសនានាដែរ ដើម្បីឱ្យប្រជាជនអាចខ្ចីលុយពីរាជរដ្ឋាភិបាលបាន គឺរាជរដ្ឋាភិបាលបង្កើតធនាគារមួយសម្រាប់បញ្ចេញលុយទៅឱ្យប្រជាពលរដ្ឋខ្ចីដើម្បីជំរុញវិស័យអាទិភាព ពោលគឺវិស័យកសិកម្ម...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគំាទ្រក្រុមហ៊ុនជប៉ុនមានគម្រោងវិនិយោគលើវិស័យថាមពលនិងអគ្គិសនី នៅប្រទេសកម្ពុជា។ ការគាំទ្ររបស់ សម្តេច ឃួន សុដារី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនជប៉ុនឈ្មោះ TOKO Electrical Construction Co., Ltd. ដឹកនាំដោយលោក KENGO ICHINOKI...