បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនសង្ឃឹមថា ប្រទេសបារាំងនឹងធ្វើការជាមួយប្រទេសចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងរួមគ្នាគោរពតាមបទដ្ឋាន ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot,...
នៅវេលាម៉ោង៨ យប់ថ្ងៃទី៣ ខែមីនា កម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៥»នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងប្រកាន់ខ្ជាប់គោលការណ៍អបអរសាទរ បុណ្យហែអ្នកតាដោយភាពរីករាយ បង្ហាញពីភាពសុខដុមរមនា និងការជួបជុំគ្នា មានកម្មវិធីសម្តែងផ្សេងៗ រួមទាំងបទចម្រៀង របាំ ល្ខោនអូប៉េរ៉ា ការសម្តែងកំប្លែង ការនិយាយឆ្លងឆ្លើយនិងការសម្តែងសៀកវេទមន្ត ដើម្បីអបអរសាទរ ពិធីបុណ្យហែអ្នកតាជាមួយប្រជាជនចិនទូទាំងពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេស ។ កម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងមានការចាក់ផ្សាយនៅប៉ុស្តិ៍CCTV-1និងCCTV3ជាដើម និងវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដូចជាCCTV Newsជាដើម ៕
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបានលើការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌។ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជានៅថ្ងៃទី៣...
បរទេស៖ អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន អាចវាយប្រហារទៅលើសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អាលី ខាមេនី កាលពីថ្ងៃសៅរ៍ក្នុង ការវាយប្រហារ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក, នេះបើយោងតាមការវាយតម្លៃចារកម្ម របស់សហរដ្ឋអាមេរិកថ្មីៗនេះ ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters ។ យោងតាមសារព័ត៌មាន The Times Of Israel ចេញផ្សាយនៅថ្ងៃទី៣...
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និង លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ...
បរទេស៖ ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍អាស៊ី នៅតែស្ថិតនៅក្រោមសម្ពាធ នៅថ្ងៃអង្គារនេះ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាន់តែកើនឡើង ដោយក្រុមហ៊ុនអាកាសចរណ៍តាមដាន យ៉ាងដិតដល់នូវការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ ហើយក្រុមហ៊ុនជាច្រើនបានឃើញការកើនឡើងនៃការកក់សំបុត្រ ខណៈដែលអ្នកដំណើរប្តូរពីក្រុមហ៊ុន អាកាសចរណ៍មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកស្រី Vanessa...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា គ្រប់មេដឹកនាំ និងឥស្សរជននៃបណ្តាប្រទេសនានា លើពិភពលោកសុទ្ធ តែបានបង្ហាញការគាំទ្រជំហរសន្តិភាព និងចង់ឃើញដំណោះស្រាយ ដោយសន្តិវិធីរវាងកម្ពុជា-ថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្ដីពីការចែករំលែកចំណេះដឹង និងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធនេះ ត្រូវបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន...
បរទេស៖ មន្ត្រីយោធាបាននិយាយថា យន្តហោះចម្បាំងអាមេរិកចំនួនបីគ្រឿងត្រូវបានបាញ់ទម្លាក់ដោយអចេតនានៅលើប្រទេសគុយវ៉ែតកាលពីព្រឹកថ្ងៃចន្ទ ដែលជាឧប្បត្តិហេតុ “friendly fire” ហើយ សមាជិកនាវិកក្នុងយន្តហោះទាំងប្រាំមួយនាក់បានលោតឆ័ត្រចេញដោយសុវត្ថិភាព។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា យោងតាមសេចក្តីថ្លែងការណ៍មួយ ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) គឺថា ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសគុយវ៉ែត បានបាញ់ទៅលើយន្តហោះចម្បាំង...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានប្រកាសឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “អគារអតីតសាលាខេមរបុត្រ” ស្ថិតនៅទីតាំងអគារ ផ្លូវលេខ៩៣ កែងផ្លូវលេខ២៨២ ភូមិ៣ សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញត្រូវទៅរកកន្លែងរស់នៅថ្មីចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះតទៅ ។ មូលហេតុនៃការឲ្យប្រជាពលរដ្ឋនៅទីតាំងនេះ ទៅរកកន្លែងរស់នៅថ្មីជាបន្ទាន់ ត្រូវបានក្រសួងអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា...