កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំប្រកបដោយគុណធម៌របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៩.៣០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជន ព្រមទាំងពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី...
ពោធិ៍សាត់៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ា សុវណ្ណារ៉េត ប្រធានការរិយាល័យគ្រប់គ្រងនិង អភិរក្សនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះជួបប្រជុំពិភាក្សាជាមួយតំណាងរដ្ឋបាលស្រុក ភូមិបាលស្រុក អាជ្ញាធរភូមិឃុំ...
បន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាប ទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទ ល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឧត្តមសេនីយ៍ឯក...
ភូមិភាគឦសាន្ត៖ ខេត្ត ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី...
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង...
ខេត្តជាប់សមុទ្រ៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្រ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋខ្មែរ ជួលរថយន្តឱ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស Scam Online ត្រូវប្រគល់រថយន្តនោះ ឱ្យម្ចាស់ដើមវិញ។ នេះបើតាមការលើកឡើងរបស់ លោក រ៉េន រតនៈ អ្នកនាំពាក្យ ឧបនាយករដ្ឋមន្ដ្រី ស...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ព្រឹត្តិការណ៍នៅក្នុងច្រកសមុទ្រហ័រមូស បង្ហាញយ៉ាងច្បាស់ថា គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយនោះទេ។ នៅក្នុងការបង្ហោះមួយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានឧ្យដឹងថា ខណៈពេលដែលការចរចា កំពុងមានវឌ្ឍនភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន «សហរដ្ឋអាមេរិកគួរតែប្រុងប្រយ័ត្ន ចំពោះការអូសទាញត្រឡប់ទៅក្នុងភាពច្របូកច្របល់ ដោយអ្នកដែលមានចេតនាអាក្រក់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស២ នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុករះចូលហ្វូង មនុស្សនៅក្នុងទីក្រុង Leipzig ភាគខាងកើតប្រទេសអាល្លឺម៉ង់។ ឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅលើផ្លូវ Grimmaische Strasse ដែលជាផ្លូវដើរទិញទំនិញដ៏ច្រើនតភ្ជាប់ទីតាំងសំខាន់ៗជាមួយនឹងផ្សារក្នុងទីក្រុង។ ទូរទស្សន៍ក្នុងស្រុក Radio Leipzig បានរាយការណ៍ថា រថយន្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និងការឆ្លើយឆ្លងជាមួយ នឹងអាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ជនជាតិឥណ្ឌា បីនាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើទីតាំងឧស្សាហកម្មប្រេងដ៏សំខាន់មួយក្នុងទីក្រុង Fujairah របស់ប្រទេសអារ៉ាប់រួម ។ប្រភពដដែលបានសរសេរទៀតថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលក្រសួងការពារជាតិបានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់ និងយន្តហោះគ្មានមនុស្សបើកនៅមុននេះ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលទីក្រុងអេមីរ៉េត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ...