ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ស្របពេលដែលកម្ពុជារៀបចំអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (១២...
ខេត្តព្រះវិហារ ៖ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ និងសង្កាត់ប៉ាលហាល បានចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារសពចំនួន ៣ ក្នុងតំបន់។ សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំដោយ លោក ឯ សារ៉ូ ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ អមដំណើរដោយ លោក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំកម្ពុជា ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងការបញ្ចប់ជាឯកតោភាគី ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ទាក់ទងនឹងតំបន់ដែន...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឱ្យដឹងថា កម្ពុជា-ឡាវ នៅមានសក្តានុពលជាច្រើនទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ការបង្ហាញក្ដីជឿជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាឱកាសអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួម ក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម...
ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ការបរិច្ចាគឈាម មិនត្រឹមតែជាការចែករំលែក តំណក់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ ក្តីសង្ឃឹម និងជីវិតទៅកាន់អ្នកដែលកំពុងត្រូវការជំនួយ ពោលគឺមហាគ្រួសារវិស័យទេសចរណ៍ តែងតែរួមគ្នាធ្វើអំពើល្អ និងបន្តផ្សព្វផ្សាយស្មារតីមនុស្សធម៌ ក្នុងសង្គមកម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីនាថ្ងៃទី៦ ខែឧសភា...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិរបស់ អ.ដ.ក. លើប្រធានបទស្ដីពី «ការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ។ សិក្ខាសាលានេះរៀបចំឡើងដោយ អ.ដ.ក. ក្រោមកិច្ចសហការជាមួយអង្គការ UNDP ប្រចាំនៅកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ...
នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែឧសភា ក្នុងរោងផលិត នៃរោងចក្រកាំជ្រួច Huasheng ដែលស្ថិតនៅស្រុក Liuyang ក្រុង Changsha ខេត្ត Hunan ប្រទេសចិនបានកើតមានហេតុការណ៍បំផ្ទុះ បណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ។ បន្ទាប់ពីឧបទ្ទេវហតុនេះកើតឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់ ហើយបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះករណីនេះថា ត្រូវធ្វើការរុករកនិងជួយសង្គ្រោះជាបន្ទាន់ចំពោះមនុស្សបាត់ខ្លួន ព្យាបាលជួយសង្គ្រោះមនុស្សរងរបួស រៀបចំចាត់ចែងការងារបន្ទាប់ឱ្យបានសមរម្យ ស្វែងរកឱ្យបានឆាប់ចំពោះមូលហេតុ និងត្រូវធ្វើការស៊ើបអង្កេតឲ្យបានតឹងរ៉ឹងចំពោះអ្នកទទួលខុសត្រូវ។ លោកបានសង្កត់ធ្ងន់ថា តំបន់នានា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរៀនបទពិសោធន៍ពីហេតុការណ៍នេះ គួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះទំនួលខុសត្រូវនៃសុវត្តិភាពផលិតកម្ម ត្រូវធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងដើម្បីទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ក្នុងវិស័យឧស្សាហកម្មសំខាន់ បង្កើនការគ្រប់គ្រងសន្តិភាពសាធារណៈ ដើម្បីធានាសុវត្តិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ៕
នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាអង្គភាពស្ទង់មតិ របស់សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ស្ទង់មតិថ្មីបំផុតមួយច្បាប់ ដែលបានបង្ហាញថា ខណៈពេលលោកត្រាំ ប្រធានាធិបតីអាមេរិកគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចំណាប់អារម្មណ៍ល្អ របស់ប្រជាពលរដ្ឋអាមេរិកចំពោះប្រទេសចិនបានកើនឡើង ។ របាយការណ៍ស្ទង់មតិបានប្រកាសថា ចំណាប់អារម្មណ៍ល្អរបស់ប្រជាពលរដ្ឋអាមេរិកចំពោះប្រទេសចិនបានកើនឡើងពី១៤ភាគរយនាឆ្នាំ២០២៣ ដល់២៧ភាគរាយក្នុងឆ្នាំ២០២៦ ។ ចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជាសមាជិកបក្សប្រជាធិបតេយ្យបានកើនឡើងពី២១ភាគរយ ដល់៣៤ភាគរយ ។ រីឯចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជាសមាជិកបក្សសាធារណរដ្ឋបានកើនឡើងពី៩ភាគរយ ដល់១៨ភាគរយ ។...