ការផ្តល់ផលប្រយោជន៍ និងសុភមង្គល ជូនចំពោះប្រជាជន ជាការតាំងចិត្តប្រកបដោយឆន្ទះមុតមាំ និងជាគោលដៅធ្វើការងាររបស់លោក Xi Jinping ។ ពេលលោកបានធ្វើការ តាមភូមិជនបទ នៃខេត្តស្រានស៊ី ជាង៥០ឆ្នាំមុន គំនិតធ្វើអភិបាលកិច្ច ដែលអាចដោះស្រាយយ៉ាងប្រាកដប្រជា នូវកង្វល់របស់ប្រជាជន បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងដួងចិត្ត របស់យុវជន Xi Jinping ។ កាលនោះ នៅក្នុងតំបន់នោះមានយុវជនកម្រិតសិក្សាខ្ពស់...
កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៦ នៅសាលប្រជុំ នៃសាលាមន្ត្រីទ័ពជើងគោករបស់ជប៉ុនក្នុងទីក្រុងតូក្យូ អង្គជំនុំជម្រះជាសមូហភាពលើឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A របស់ជប៉ុននៃសង្គ្រាមលោកលើកទី២ ត្រូវបានបើកសវនាការ ។ ឆ្លងកាត់រយៈពេលពីរឆ្នាំកន្លះ ចៅក្រមនិងមន្ត្រីអយ្យាការមកពីប្រទេសចំនួន១១បានធ្វើការជំនុំជម្រះនិងដេញដោលផ្លូវច្បាប់ចំពោះសង្គ្រាមឈ្លានពានដែលបំផុសដោយជប៉ុន ។ ចៅក្រមចិនលោក Mei Ju-ao និងមន្ត្រីអយ្យាការចិនលោក Xiang Zhejun ជាដើមបានខិតខំប្រឹងប្រែងយ៉ាងលំបាក ហើយទីបំផុត ជនជាប់ចោទចំនួន ២៥ នាក់សុទ្ធតែត្រូវបានកាត់ក្តីថា មានទោស ។ យោធានិយមជប៉ុនត្រូវបានផ្សារភ្ជាប់ ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តជារៀងរហូត! ៨០ ឆ្នាំកន្លងផុតទៅ...
ការធ្វើអភិបាលកិច្ច តាមបែបផែនចិន មាននិយមន័យ ដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។ វាមិនត្រឹមតែសំដៅទៅ លើរបៀបវាយតម្លៃចំពោះប្រសិទ្ធភាព នៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជាជាមូលដ្ឋាន របស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ “តើយើងធ្វើការដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?”ខណៈដែលនយោបាយបោះឆ្នោតលោកខាងលិច ជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិន បានផ្តល់នូវគំនិតផ្សេងមួយទៀត ចំពោះអភិបាលកិច្ច ។ នៅឆ្នាំ ២០១៣ ភូមិ Shibadong...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគ្រប់បុគ្គលណា បន្តកែច្នៃ និងប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូ «គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ» ។ ការព្រមានចាត់វិធានការ របស់ ក្រសួងវប្បធម៌ បន្ទាប់ពីក្រសួងវប្បធម៌ សង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាព តាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យការគ្រប់គ្រងច្រកសមុទ្រហ័រមូស របស់អ៊ីរ៉ង់ “ធ្វើឱ្យមានលក្ខណៈធម្មតា” នោះទេ បន្ទាប់ពីភាគីទាំងពីរ បានបាញ់ប្រហារគ្នានៅក្នុងផ្លូវទឹក ថាមពលសកលដ៏សំខាន់មួយនេះ។ លោក Rubio បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅសេតវិមានថា “ពួកគេកំពុងព្យាយាមធ្វើឱ្យរឿងនេះមានលក្ខណៈធម្មតា ក្នុងកាលៈទេសៈណាក៏ដោយ យើងមិនអាចអនុញ្ញាតឱ្យពួកគេធ្វើឱ្យការពិត ដែលថាពួកគេអាចបំផ្ទុះ...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា វាជាមានចរិតឆេវឆាវ និងលាក់ពុត សម្រាប់សហរដ្ឋអាមេរិក ក្នុងការគំរាមកំហែងប្រើប្រាស់កងកម្លាំងយោធា ដើម្បីរំដោះប្រទេសនេះ បន្ទាប់ពីការហាមឃាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាង ៦ទសវត្សរ៍ ។ លោក Rodriguez បានសរសេរនៅលើ X ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា គម្រោង Freedom ដែលជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងដឹកនាំកប៉ាល់ ចេញពីច្រកសមុទ្រហ័រមូស នឹងត្រូវផ្អាក ដើម្បីមើលថាតើកិច្ចព្រមព្រៀងសន្តិភាព អាចសម្រេចបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែរឬអត់។ លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ខណៈពេលដែលការបិទផ្លូវនឹងនៅតែមានសុពលភាពពេញលេញ គម្រោង Freedom...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកវិភាគស្ថានការណ៍ នយោបាយបានថ្លែងថា បើថ្នាក់ដឹកនាំថៃ ពិតជាមានភាពក្លាហាន ដោះស្រាយអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 ដែលខ្លួនដកចេញជាឯកតោភាគីនោះ គួរតែក្លាហានចេញមកដោះស្រាយជម្លោះព្រំដែនគោក ជាមួយភាគីកម្ពុជាតាមច្បាប់អន្តរជាតិ ។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានដឹកនាំក្រុមការងារ បច្ចេកទេស នៃក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សា ជាមួយក្រុមការងារជំនាញ ដឹកនាំដោយ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សម្រាប់ត្រៀមចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៩ (WHA79) ចាប់ពីថ្ងៃទី១៨-២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស...
បរទេស៖ ប្រទេសឥណ្ឌាបានប្រតិកម្ម ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ទៅលើទីតាំងឧស្សាហកម្មប្រេង កាតមួយកន្លែងនៅ Fujairah ក្នុងប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយនៅក្នុងសារ មួយនៅលើ X...