ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុនមេសា បានឱ្យដឹងថា ក្រសួងការងារបានណែនាំវិធានការ ៦ចំណុចឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ អនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិតដើម្បីការពារកុំឱ្យមានបញ្ហា សុខភាពណាមួយកើតឡើងអំឡុង ពេលបំពេញការងារក្នុងរដូវប្រាំង។ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនាថា វិធានការទាំង៦ចំណុចដែលក្រសួងណែនាំរួមមាន...
បរទេស៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ចេញវីដេអូអំពីអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហារលើនាវាផ្ទុកយន្តហោះគ្មាន មនុស្សបើករបស់អ៊ីរ៉ង់ គឺនាវា IRIS Shahid Bagheri។ យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា វីដេអូនេះបង្ហាញពីការផ្ទុះពីរលើក ដែលធ្វើឱ្យនាវាធំមួយនៅលើសមុទ្ររង្គើ ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានសរសេរនៅលើ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់ ទៅមនុស្សមួយចំនួនថា ប្រជាពលរដ្ឋជាជនភៀសសឹក កំពុងនៅជំរំ ពុំមានការខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃនោះឡើយ ។ ការលើកឡើង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលយ៉ាងដូច្នេះ បន្ទាប់មានព័ត៌មានមិនពិតមួយចំនួន ត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកចង់ បំបែកបំបាក់ខ្មែរថា ពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួបការខ្វះខាតរាប់តាំងពីទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ ។ឆ្លើយតបនឹងការលើកឡើង...
បរទេស៖ ប្រទេសឥណ្ឌាបានបដិសេធការអះអាងដែលថា នាវាចម្បាំងអាមេរិកកំពុងប្រើប្រាស់កំពង់ផែរបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាមនៅអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា កាលពីដើមសប្តាហ៍នេះ អតីតវរសេនីយ៍ឯកកងទ័ពជើងគោកអាមេរិក លោក Douglas Macgregor បានប្រាប់បណ្តាញព័ត៌មាន One America News Network (OAN) ថា ទីក្រុងវ៉ាស៊ីនតោនកំពុង «មានប្រភពគាំទ្រ»...
បរទេស៖ បន្ទាប់ពីបានដាក់សម្ពាធលើប្រទេសឥណ្ឌា ឱ្យឈប់ទិញប្រេងរបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែមក សហរដ្ឋអាមេរិក បានផ្តល់ការលើកលែង ជាបណ្ដោះអាសន្នដល់ទីក្រុងញូវដេលី ដោយអនុញ្ញាតឱ្យឥណ្ឌាអាចទិញប្រេងឥន្ធនៈពីរុស្ស៊ីវិញ ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ា កំណត់ការផ្គត់ផ្គង់ប្រេងសកល។ យោងតាមសារព័ត៌មាន The Kyiv Independent ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនៅថ្ងៃទី ៥...
បរទេស៖ ប្រទេសចិន កំពុងជំរុញឱ្យទីក្រុងតេហេរ៉ង់អនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយសុវត្ថិភាព បន្ទាប់ពីកាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសថា នាវាមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល បណ្តាប្រទេសនៅអឺរ៉ុប ឬសម្ព័ន្ធមិត្តរបស់ពួកគេ នឹងត្រូវបានហាមឃាត់មិន ឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស។ យោងតាមគេហទំព័រ MSN បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ច្រកសមុទ្រហ័រមូស ផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវចំនួន 20% នៃការផ្គត់ផ្គង់សកលលោកដល់ពិភពលោក។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ៕
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពី «គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ»...
ភ្នំពេញ៖ សមាគមភោជនីយដ្ឋានកម្ពុជា (CRA) ប្តេជ្ញាចូលរួម ជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន លើសេវាកម្មភោជនីយដ្ឋាន ដើម្បីលើកកម្ពស់គុណភាព សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា...