ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៤៥៧នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ៤៧.៧១៤នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦...
បន្ទាយមានជ័យ ៖ អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យទីតាំងជាក់ស្តែង នៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំង ដោយកម្លាំងយោធាថៃ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦...
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រមាណ ៧៧៩ លានដុល្លារ ឬប្រហែល ០,១% នៃថវិកាការពារជាតិឆ្នាំ ២០២៦ ទាំងមូលរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេល ២៤ ម៉ោងដំបូងនៃការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ , នេះបើយោងតាមការប៉ាន់ស្មាន និងទិន្នន័យដែលចងក្រងដោយ Anadolu។ យោងតាមសារព័ត៌មាន Anadolu ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាល...
ពោធិ៍សាត់៖ ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជាមួយគ្រួសារចុងក្រោយ ដែលនៅសេសសល់ រហូតឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឈានទៅសម្រេចបានការចាក់ពង្រីកតួផ្លូវ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ចូលតាមផ្លូវជាតិលេខ១០ រហូតដល់វត្តហ្លួង ដោយឆ្លងកាត់ បូជនីយដ្ឋានជាប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង...
ខេត្តជាប់សមុទ្រ៖ ខេត្តចំនួន ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រមានឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់សមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារសរុបចំនួន ៣,២៨១កន្លែង...
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឱកាសការងារចំនួន ១៨,០៣២កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ...
ភ្នំពេញ៖ រាជធានីភ្នំពេញមាន ឱកាសការងារប្រមាណជិត ៣ម៉ឺនកន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារចំនួន ២៨,៣៦៤កន្លែងមកពី ៣៥៧សហគ្រាសផ្សេងគ្នា ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បន្តនិងបង្កើនសហប្រតិបត្តិការរួមគ្នា ក្រោមអភិក្រមជវភាព នៃតួអង្គតែមួយ ផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកតាមរយៈស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ។ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ អំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការអនុញ្ញាតពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ថា ទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់នេះ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹង ក្នុងសង្គម និងអាចចូលរួមជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ចលនាទេសចរណ៍ផ្ទៃក្នុង។ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣ ខែមីនា...