Covid-19

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង១ពាន់នាក់ និងស្លាប់បន្ថែមទៀត ចំនួន៤៤នាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឈីលី បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីចំនួន១.៧១៨នាក់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៤នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩បានកើនឡើងដល់១៥.៣២២នាក់ ទន្ទឹមនឹងនេះដែរ មានករណីឆ្លងកើនឡើងដល់៥៤៨.៩៤១នាក់ ។

អ្នកជំងឺចំនួន៩.៥១៩នាក់ កំពុងតាមដានជំងឺ ទន្ទឹមនឹងដែរ អ្នកជំងឺចំនួន៥២៣.៧៩២នាក់បានជាសះស្បើយពីជំងឺ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top