Covid-19

ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មីជាង១.២០០នាក់ នំាឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុប កើនឡើងលើសពី ៦៥.០០០នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មឺនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.២១២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦៥.៦៩៧នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ៩នាក់ក្នុងចំណោមអ្នកឆ្លងជំងឺ គឺជាអ្នកនាំចូល ហើយ១.២០៣នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។

មានអ្នកស្លាប់បន្ថែមទៀតត្រូវបានកត់ត្រានៅក្នុងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៦០នាក់ ដោយសារវីរុសកូរ៉ូណា ដែលបង្កការរាតត្បាត ។

អ្នកជំងឺផ្សេងទៀតចំនួន២.១១២នាក់បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៥៤.៧៥៩នាក់ ឬស្មើនឹង៨៤ភាគនៃអ្នកឆ្លងជំងឺទំាងអស់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top