នយោបាយ

រាជរដ្ឋាភិបាល ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះ មិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះ មិនអាចខ្វះ បានសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ ប្រកបដោយសមធម៌ និងបរិយាប័ន្ន ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា-ចិន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ផៃ ស៊ីផាន បានថ្លែងថា តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងមានឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង។

លោកមានប្រសាសន៍ថា “សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ការពង្រឹង និងការធានាឲ្យ បាននូវសុខសន្តិភាព និងស្ថិរភាពសង្គម” ។

លោកបន្ដថា ក្នុងដំណាក់កាល នៃទិសដៅវឌ្ឍនភាពរបស់កម្ពុជា នៃសេចក្តីប្តេជ្ញា របស់រាជរដ្ឋាភិបាល ជំហ៊ានទី១ ឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រជាជាតិ ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ប្រជាជាតិនឹងឈានទៅកាន់ប្រជាជាតិ ដែលមានចំណូលខ្ពស់ ៕ ដោយ អេង ប៊ូឆេង

To Top