Covid-19

នៅប្រទេសជប៉ុន មានមនុស្សស្លាប់ ដោយសារការធ្វើអត្តឃាត ច្រើនជាងស្លាប់ដោយសារជំងឺកូវីដ ១៩ទៅទៀត, ភាគច្រើនជាស្រ្តី

CNN៖ លោកស្រី Eriko Kobayashi បានព្យាយាមសំលាប់ខ្លួនឯង ចំនួនបួនដងរួចមកហើយ។ លើកទីមួយនាងទើបតែមានអាយុ ២២ឆ្នាំ ប៉ុណ្ណោះជាមួយនឹងការងារពេញម៉ោង ក្នុងការបោះពុម្ពផ្សាយដែលមិន បានទទួលប្រាក់គ្រប់គ្រាន់សម្រាប់រ៉ាប់រងថ្លៃជួល និងថ្លៃទិញឥវ៉ាន់ នៅទីក្រុងតូក្យូ។ នាង Kobayashi បានសន្លប់អស់រយៈពេល ៣ ថ្ងៃ នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីឧប្បត្តិហេតុធ្វើអត្តឃាត ហើយនាងបាននិយាយថា «ខ្ញុំពិតជាក្រណាស់»។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះមានអាយុ ៤៣ ឆ្នាំ Kobayashi បានសរសេរសៀវភៅស្តីពី ការតស៊ូផ្នែកសុខភាពផ្លូវចិត្តរបស់នាង ហើយមានការងារថេរ ឬហ្នឹងនរ នៅអង្គការក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែវីរុសនេះត្រូវបានគេនាំមកនូវភាពតានតឹងមកវិញ ដែលជាអ្វីដែលនាងធ្លាប់មានពីមុន។

នាងបាននិយាយថា «ប្រាក់ខែរបស់ខ្ញុំត្រូវបានកាត់បន្ថយ ហើយខ្ញុំមិនអាចមើលឃើញពន្លឺ នៅចុងបញ្ចប់នៃផ្លូវរូងក្រោមដីនោះទេ ។ ខ្ញុំមានអារម្មណ៍ថា មានវិបត្តិជានិច្ចដែលខ្ញុំអាច នឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ»។

អ្នកជំនាញបានព្រមានថា រោគរាតត្បាតអាចនាំឱ្យមានវិបត្តិសុខភាពផ្លូវចិត្ត។ ភាពអត់ការងារធ្វើដ៏ធំ ភាពឯកោក្នុងសង្គម និងការថប់បារម្ភ កំពុងជះឥទ្ធិពលដល់ប្រជាជន នៅទូទាំងពិភពលោក។

ក្រសួងសុខាភិបាលជប៉ុន បានឱ្យដឹងថា នៅប្រទេសជប៉ុន ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ការស្លាប់ដោយសារការ ធ្វើអត្តឃាតនៅក្នុងខែតុលា គឺច្រើនជាងការស្លាប់ដោយសារ ជំងឺកូវីដ១៩ទៅទៀត។ ទីភ្នាក់ងារប៉ូលីសជាតិជប៉ុនបានឱ្យដឹងថា ចំនួនអ្នកធ្វើអត្តឃាតជប៉ុនប្រចាំខែ បានកើនឡើងដល់ ២ ១៥៣ នាក់ក្នុងខែតុលា។ ក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃសុក្រចំនួនអ្នកស្លាប់ សរុបដោយជំងឺកូវីដ១៩ របស់ជប៉ុនមានចំនួន ២ ០៨៧នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top