ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារ ទីតាំងយោធាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី

បរទេស ៖ យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំមួយ ទៅលើទីតាំងគោលដៅ យោធាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ទាំងកណ្ដាលយប់ ដើម្បីជាការសងសឹក ចំពោះការបាញ់គ្រាប់រ៉ុកកែត ទៅលើប្រទេសអ៊ីស្រាអែល កាលពីមួយថ្ងៃមុន ។

មន្ត្រីនាំពាក្យកងកម្លាំង ការពារជាតិអ៊ីស្រាអែល នាយឧត្តមសេនីយ៍ Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា យន្តហោះចម្បាំង បានវាយប្រហារទីតាំង គោលដៅកងកម្លាំងពិសេសអ៊ីរ៉ង់ជាច្រើនកន្លែង និងគោលដៅយោធាស៊ីរី នៅក្នុងប្រទេសស៊ីរី ដោយរួមទាំងមីស៊ីលវាយ ប្រហារពីដីទៅអាកាស ឃ្លាំងគ្រាប់ និងមូលដ្ឋានយោធា នៅក្នុងតំបន់ស្ថិតនៅជិតទីក្រុងដាម៉ាស។

អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារនៅម៉ោង១យប់នោះ គឺដើម្បីជាការសងសឹក ចំពោះការបាញ់គ្រាប់រ៉ុកកែតចំនួន៤គ្រាប់ ទៅលើប្រទេសអ៊ីស្រាអែល ចេញពីប្រទេសស៊ីរី កាលពីថ្ងៃអង្គារ តែរ៉ុកកែតទាំងអស់នោះ ត្រូវបានរារាំងដោយប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ប៉ាង កុង

To Top