Covid-19

ប្រ៊ុយណេ មិនមានករណីថ្មី នៃអ្នកឆ្លងជំងឺ កូវីដ១៩នោះទេ

បង់ដាសេរី បេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃអាទិត្យនេះ ដែលមានអ្នកឆ្លងជំងឺសរុប នៅថេរចំនួន១៥១នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនទាន់មានអ្នកជាសះស្បើយ បន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដោយរក្សាតួលេខនៃអ្នកជាសះស្បើយ សរុបចំនួន១៤៧នាក់ ។ មានអ្នកជំងឺតែម្នាក់គត់ នៅតែបន្តព្យាបាលនៅមជ្ឈមណ្ឌល ចត្តាឡីស័កជាតិ ។

សរុបមានអ្នកនាំចូលចំនួន១០នាក់ត្រូវបានបញ្ជាក់ឲ្យដឹងចាប់តាំងពី មានករណីឆ្លងជំងឺចុងក្រោយគេ កាលពីថ្ងៃទី០៦ ខែឧសភា ។ នៅពេលបច្ចុប្បន្ននេះ ប្រ៊ុយណេ បានកត់ត្រាចំនួន២១៤ថ្ងៃហើយ ដែលមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងស្រុក ។

ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ននេះមនុស្សចំនួន៤៨៦នាក់ ដែលស្ថិតក្នុងការដាក់ដាច់ដោយឡែកពីគេ នៅមជ្ឈមណ្ឌលត្រួតពិនិត្យដែលផ្តល់ដោយរដ្ឋាភិបាល ដែលជាអ្នកមកពីដល់ ប្រទេស បន្ទាប់ពីធ្វើដំណើរពីបរទេស ។

មានអ្នកស្លាប់ចំនួន៣នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រ៊ុយណេ ៕ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា

To Top