ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមរិក គ្រោងស្នើសុំនាវាថ្មីចំនួន ៨២គ្រឿង

បរទេស៖ ផែនការកសាងនាវាមានរយៈពេល ៣០ឆ្នាំ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ស្នើសុំនាវាថ្មីចំនួន ៨២គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដោយចំណាយទឹកប្រាក់សរុបដល់ទៅ ១៤៧ពាន់លានដុល្លារ ដែលជាការបង្កើនដ៏ច្រើនមួយ លើសផែនការពីមុនៗ។

របាយការណ៍ប្រគល់ឲ្យសភា ២៣ទំព័រ ស្តីពីផែនការរយៈពេលវែងប្រចំាឆ្នាំ ស្នើកសាងនាវាទ័ពជើងទឹក ដែលចេញនៅថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យកសាងនាវាមុជទឹកវាយប្រហារថ្មី ៣គ្រឿង នាវាគ្មានមនុស្សបើកធុនធំចំនួន៤គ្រឿង និងការរចនារបស់ក្រុមហ៊ុនផលិតនាវាទីពីរ សម្រាប់នាវាចម្បាំង និងការដាក់ឲ្យឈប់ប្រើនូវ នាវាទ័ពជើងទឹកបច្ចុប្បន្នភាគច្រើន។

គួរបញ្ជាក់ថា ផែនការទ័ពជើងទឹកអាមេរិក ដែលបានប្រកាសឡើងនោះ គឺមានភាពខុសប្លែងគ្នាពីគម្រោងនានា ពីមុនរបស់ទ័ពជើងទឹក ដែលរួមមានទាំងការបង្កើនចំនួននាវា ៤៤គ្រឿង នៅចន្លោះឆ្នាំ២០២១និង២០២៦ ក្នុងទំហំទឹកប្រាក់ ១០២ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top