តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា សមាជិកមួយរូបរបស់គណៈកម្មាធិការ អាកាសចរណ៍ទូទៅអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រសួងអភិវឌ្ឍន៍ទីក្រុង និងផ្លូវថ្នល់របស់អ៊ីរ៉ង់ (IAC) គ្រោងនឹងបញ្ជូនពីឡុតចំនួន ៤នាក់ សម្រាប់បញ្ជាតាក់ស៊ីនៅលើអាកាស ។
លោក Arman Bayat មន្ត្រីរបស់ IAC ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Iran Daily ថា តាក់ស៊ីរត់តាមផ្លូវអាកាស នឹងប្រតិបត្តិការរវាង Tehran Mehrabad និងព្រលានយន្តហោះ Imam Khomeini នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
តាមរយៈគម្រោងការនេះដែរ ប្រតិបត្តិការរបស់ពីឡុតនឹងចូលរួម សម្រាប់បញ្ជាយន្តហោះដឹកអ្នកដំណើរ ដែលមានមនុស្សអង្គុយចំនួន ៤នាក់ប៉ុណ្ណោះ ។ លោក Bayat បានលើកឡើងដូច្នេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បានវិនិយោគនៅក្នុងគម្រោងការនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា