ឥស្លាម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា បំផ្ទុះគ្រាប់បែកនៅតំបន់ទីផ្សារមួយ នៅស្រុក Rawalpindi ខេត្ត Punjab ស្ថិតនៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យរងរបួសពលរដ្ឋចំនួន ១៥នាក់ ។
ប្រភពពីប៉ូលិសបានប្រាប់ដល់ស៊ិនហួថា ឧប្បត្តិហេតុបានកើតឡើង នៅគ្រាដែលមានករណីផ្ទុះនៅក្នុងទីផ្សារ ដែលមានទីតាំងនៅជិតតំបន់ Ganj Mandi នៃស្រុក Rawalpindi ។
យោងតាមការស៊ើបអង្កេតដំបូង គ្រាប់បែកបានត្រូវគេបង្កប់ នៅក្នុងរទេះដឹកបន្លែមួយគ្រឿង ដែលមិនស្គាល់ម្ចាស់ ដែលបានចាកចេញពីកន្លែងកើតហេតុ ក្រោយបំផ្ទុះ ។
មិនទាន់មានក្រុមណាមួយអះអាង ពីការវាយប្រហារនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា