បរទេស:the Bloombergនៅថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពន្យារ អាយុចូលនិវត្តន៍ របស់ពលរដ្ឋ ជាបុរសរយៈពេល ២ ឆ្នាំនិងសម្រាប់ស្ត្រីឆ្នាំបន្ថែម ក្នុងពេលមួយទសវត្សរ៍ខាងមុខ ។
រដ្ឋាភិបាលបានបញ្ជាក់ទៀតថា វាគឺជាផ្នែកមួយ នៃការធ្វើវិសោធនកម្ម របស់ខ្លួនទៅលើក្រមការងារ ។ រដ្ឋាភិបាលបាននិយាយ នៅលើគេហទំព័ររបស់ខ្លួនថា បុរសនឹងអាចធ្វើការ រហូតដល់អាយុ ៦២ ឆ្នាំគិតដល់ឆ្នាំ ២០២៨ ឯស្ត្រីនឹងធ្វើការរហូតដល់អាយុ ៦០ក្នុងគិតដល់ឆ្នាំ២០៣៥ ចាប់ពីអាយុចូលនិវត្តន៍បច្ចុប្បន្ន របស់បុរសនិងបុរស៥៥ឆ្នាំ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោកបានឱ្យដឹងថា ប្រជាជនវ័យចំណាស់ របស់ប្រទេសនេះ នឹងកើនឡើងទ្វេ ដងដល់ ១៤ ភាគរយ នៃចំនួនប្រជាជនក្នុងរយៈពេលប្រហែល ១៧ ឆ្នាំហើយប្រទេសនេះអាចប្រទេស ដែលសំបូរទៅដល់ពលរដ្ឋ ដែលវ័យចំណាស់ច្រើននៅឆ្នាំ ២០៣៥ ៕
ប្រែសម្រួល:ស៊ុនលី