ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងមិនឲ្យរៀបចំ ការប្រឡងបាក់ឌុបនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទេ ដោយឲ្យជាប់ទាំងអស់គ្នា។
តែសម្តេចក៏ផ្តាំថា កូនសិស្សដែលជាប់ទាំងអស់ ត្រូវខិតខំរៀនបន្តទៀត។
សម្តេចថ្លែងថា “ឥឡូវកុំឱ្យពិបាក បាក់ឌុបឆ្នាំនេះ គួរឲ្យជាប់ទាំងអស់គ្នាទៅ ។ រួចហើយ ក្មួយៗ ចៅៗ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ នៅដំណាក់កាលបន្តទៀត” ៕