ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាប្រើសមាជបក្ស ដើម្បីផ្ញើសារផ្សះផ្សារទៅកាន់ សហរដ្ឋអាមេរិក

សេអ៊ូល៖ អ្នកជំនាញម្នាក់បានលើកឡើងថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងបញ្ជូនសារផ្សះផ្សា មួយទៅកាន់សហរដ្ឋអាមេរិក នៅពេលដែលខ្លួនធ្វើសមាជបក្ស ដ៏កម្រមួយនៅខែក្រោយក្នុងគោលបំណង ដើម្បីចាកចេញពីបន្ទប់ សម្រាប់ការចរចាមុនពេល ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចូលកាន់តំណែង។

លោក ហុង មីន អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទមួយ ដោយព្យាករណ៍ថា ក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងប្រើសមាជនេះ ដើម្បីជះឥទ្ធិពលដល់គោល នយោបាយរបស់រដ្ឋបាលលោក បៃដិន នៅលើកូរ៉េខាងជើង។

សមាជបក្សលើកទី ៨ របស់ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅមុនពិធីបើកសម្ពោធ តំណែងប្រធានាធិបតីអាមេរិករបស់លោក ចូ បៃដិន ដែលអាចធ្វើបានជាជាងប្រកាន់ជំហរប៉ះគ្នា។

លោកបានបន្ថែមថា កូរ៉េខាងជើង នឹងរក្សាជំហររបស់ខ្លួន ក្នុងការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រ ប៉ុន្តែក្នុងពេលតែមួយ ខ្លួនទំនងជានឹងបញ្ជូនសារ ស្តីពីការមិនរំសាយអាវុធ និងការរំសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយសន្តិវិធីដើម្បីទុកបន្ទប់ សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top