ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មអាមេរិក លើតួកគីជុំវិញប្រព័ន្ធការពារ S-400 បង្កអន្តរាយដល់ សម្ព័ន្ធមិត្តណាតូទាំងពីរ

អង់ការ៉ា៖ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសតួកគី ជុំវិញការផ្គត់ផ្គង់ប្រព័ន្ធការពារ S-400 ដែលផលិតដោយរុស្ស៊ី ធ្វើឱ្យអន្តរាយដល់តម្លៃនៃសម្ព័ន្ធភាព រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយដកស្រង់សម្ដីលោក Hulusi Akar ថា“ យើងថ្កោលទោស ចំពោះការសម្រេចចិត្តនេះ ដែលមិនគោរពតាម សម្ព័ន្ធភាពយោធាបច្ចុប្បន្ន ឬភាពពិតនៃនយោបាយ” ។

លោក Akar បានបន្ថែមថា“ ទណ្ឌកម្មទាំងនេះបានធ្វើឱ្យអន្តរាយ ដល់តម្លៃទាំងអស់នៃសម្ព័ន្ធមិត្ត រវាងប្រទេសរបស់យើង។ ទោះយ៉ាងណាកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការពារ និងសន្តិសុខរបស់ប្រទេសយើង និងប្រជាជាតិដ៏ថ្លៃថ្នូរបស់យើង នឹងបន្តការប្តេជ្ញាចិត្ត” ។

លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិ របស់ប្រទេសតួកគី បានលើកឡើងថារដ្ឋាភិបាលតួកគី ប្តេជ្ញាថានឹងមានឧស្សាហកម្ម ការពារជាតិដោយឯករាជ្យ ខណៈការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ជាការព្រមានដល់ប្រទេសតួកគី ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ៕

ដោយ ឈូក បូរ៉ា

To Top