បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវអាវកាស ធំបំផុតលើលោករបស់លោក Elon Musk នៅសប្តាហ៍នេះត្រូវបានគេជឿជាក់ថា កំពុងតែព្យាយាមដើម្បីអាចក្លាយ ខ្លួនទៅជាក្រុមហ៊ុន ដែលមានតម្លៃខ្លួនរហូតទៅដល់ ៩២ពាន់ប៊ីលានដុល្លារ ជាមួយនឹងការប្រកាសស្វែងរកប្រាក់ វិនិយោគបន្ថែមនិងផុតសុពលភាពត្រឹមខែមករាខាងមុខនេះ។
The Bloomberg ដែលបានចេញផ្សាយអត្ថបទនេះ បានសរសេរទៀតថា SpaceX កាលពីពាក់កណ្តាលខែសីហា ខ្លួនបានប្រមូលទុនវិនិយោគប្រមាណជា ៩ពាន់លានដុល្លារ រួចម្តងហើយនិងធ្វើឲ្យតម្លៃខ្លួន របស់ក្រុមហ៊ុនបានកើនឡើងដល់ ៤៦ពាន់ប៊ីលានដុល្លារ ដែលក្នុងនោះគេបានដឹងទៀតថា ក្រុមហ៊ុន Fidelity គឺជាអ្នកវិនិយោគធំបំផុតនៅគ្រានោះ។
ការរំពឹងទុកដ៏គួរឲ្យទុកចិត្តនេះ បានធ្វើឡើងបន្ទាប់ពី SpaceX ចុងក្រោយនេះបានធ្វើកិច្ចការងារ ដ៏ធំជោគជ័យចំនួន២លើក ដែលក្នុងនោះមានជាការបង្ហោះយាន ទៅកាន់ស្ថានីយអាវកាស អន្តរជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងចុងក្រោយនេះគឺជាការតេស្តជោគ ជ័យយានអាវកាសប្រភេទ SN8៕
ប្រែសម្រួល៖ ស៊ុន លី