ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចប្ដូរឈ្មោះ «សាកលវិទ្យាល័យបាត់ដំបង» មកជា «សាកលវិទ្យាល័យជាតិបាត់ដំបង» ដែលសរសេរជាអក្សរកាត់ថា «ស.ជ.ប.ដ» ជាភាសាអង់គ្លេស National University of Battambang សរសេរជាអក្សរកាត់ថា «NUBB»។
យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា «លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រើឈ្មោះ សាកលវិទ្យាល័យបាត់ដំបង ត្រូវមានអានុភាពគតិយុត្តអនុវត្ត បន្ដរហូតដល់មានលិខិត បទដ្ឋានគតិយុត្តថ្មីមកជំនួស៕