សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងបន្តកិច្ចព្រមព្រៀង ផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគី ដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារដោយ ៦ ខែទៀតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយកាត់បន្ថយភាពមិនច្បាស់លាស់ នៃទីផ្សារនៅពេលមានការលេចចេញ ជាសកលនៃការឆ្លងជំងឺកូវីដ-១៩។
កាលពីចុងខែមីនា ធនាគារកូរ៉េ និងធនាគារកណ្តាលសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើការផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគី ដើម្បីជួយសម្រួលដល់បញ្ហាទីផ្សារហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាត។ កិច្ចព្រមព្រៀងផ្លាស់ប្តូរ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
ក្រុមប្រឹក្សាភិបាលបម្រុង សហព័ន្ធសហរដ្ឋអាមេរិក FRB បានឲ្យដឹងថា “គ្រឿងបរិក្ខារទាំងនេះ ត្រូវបានបង្កើតឡើងជាបណ្តោះអាសន្ន នៅខែមីនា ឆ្នាំ២០២០ ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងទីផ្សារថវិកាជាប្រាក់ដុល្លារ ដែលបណ្តាលមកពីការឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃសម្ពាធបែបនេះ លើការផ្គត់ផ្គង់ឥណទានដល់គ្រួសារ និងអាជីវកម្មទាំងក្នុង និងក្រៅប្រទេស” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ថែមថា ការផ្លាស់ប្តូរខ្សែជាមួយប្រទេសចំនួន ៨ ផ្សេងទៀតរួមមានអូស្រ្តាលី ប្រេស៊ីល និងសិង្ហបុរី ក៏ត្រូវបានពង្រីកផងដែរ៕
ដោយ ឈូក បូរ៉ា