ព័ត៌មានអន្តរជាតិ

សម្តេចប៉ាប ធ្វើទស្សនកិច្ច ជាប្រវត្តិសាស្រ្ត នៅប្រទេសថៃ និងផ្ញើសារ ទៅកាន់ពិភពលោក ជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបាន គេរំលោភបំពាន

បរទេស៖ ក្នុងដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ នៅប្រទេសថៃ សម្តេចប៉ាប ហ្វ្រង់ស័រ បានឆ្លៀតយកឱកាសនេះផ្ញើសារ ទៅកាន់ពិភពលោក ដើម្បីជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបានគេរំលោភបំពាន ក៏ដូចជាជនភៀសខ្លួននៅជុំវិញពិភពលោក ក្នុងពេលបង្ហាញពីកិច្ច សហប្រតិបត្តិការអន្តរសាសនា ដើម្បីបង្កើតសន្តិភាព។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សម្តេចប៉ាបហ្វ្រង់ស័រ របានសម្តែងការព្រួយបារម្ភ ចំពោះភាពលំបាករបស់អ្នកដែលទទួលរង នូវការធ្វើបាបក្នុងអំឡុងពេលធ្វើពិធី អភិបូជាបរិសុទ្ធ mistreatment នៅឯពហុកីឡដ្ឋានជាតិ Supachalasai ក្នុងទីក្រុងបាងកក នៅល្ងាចថ្ងៃព្រហស្បតិ៍ ។

ថ្លែងនៅចំពោះមុខទស្សនិក ជនប្រមាណ ៧ ម៉ឺននាក់ សម្តេចប៉ាបហ្វ្រង់ស័រ បានបង្ហាញការព្រួយបារម្ភ ចំពោះស្ត្រី និងកុមារដែលភាគច្រើន ជាជនរងគ្រោះ នៃអំពើពេស្យាចារ និងការជួញដូរមនុស្ស ៕
ប្រែសម្រួលៈ ណៃ តុលា

To Top