ព័ត៌មានអន្តរជាតិ

វៀតណាម នឹងជួបមន្ត្រីជំនួញអាមេរិក នៅខែនេះ

បរទេស៖ ក្រសួងពាណិជ្ជកម្មវៀតណាម តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា មន្ត្រីរបស់ប្រទេសវៀតណាម និងមន្ត្រីសហរដ្ឋអាមេរិក នឹងជួបគ្នានៅពេលចុងខែធ្នូនេះ ដើម្បីធ្វើការពិភាក្សាគ្នា ស្តីពីបញ្ហាពាណិជ្ជកម្មនានា។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយ ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយប្រាប់សារព័ត៌មានថា “វៀតណាមសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែតុលា ឲ្យចាប់ផ្តើមធ្វើការស៊ើបអង្កេតជំពូក៣០១ ជុំវិញរឿងរូបិយប័ណ្ណ និងឈើរបស់ប្រទេសវៀតណាម”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មវៀតណាមនិយាយថា វាគឺមានសារៈសំខាន់ដ៏ក្រៃលែង ចំពោះភាគីទាំងពីរដើម្បីរក្សាកិច្ចពិភាក្សាគ្នា នៅក្នុងពេលបច្ចុប្បន្ននេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top