ព័ត៌មានអន្តរជាតិ

SpaceX បញ្ចប់កំណត់ត្រាសម្រាប់ឆ្នាំ២០២០នេះ តាមរយៈការបាញ់រ៉ូកែតជោគជ័យសរុប ២៦លើក

បរទេស៖ CBS News ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធ្វើដំណើរទៅកាន់ទីអាវកាសដ៏ល្បី SpaceX ត្រូវបានគេមើលឃើញថា បានបញ្ចប់ទៅនៃឆ្នាំ២០២០
នេះជាមួយនឹងចំនួននៃ ការបាញ់បង្ហោះគ្រាប់រ៉ូកែត បំបែកកំណត់ត្រាជាលើកទី២៦របស់ខ្លួន។

ការបាញ់បង្ហោះគ្រាប់រ៉ូកែតប្រភេទ Falcon 9 កាលពីថ្ងៃសៅរ៍ត្រូវបានគេមើលឃើញដែរថា គឺជាការបាញ់លើកទី២៦ សម្រាប់ឆ្នាំផងនិងក៏ជាលើកទី២ ផងមិនដល់មួយអាទិត្យដើម្បី
បញ្ចូនផ្កាយរណបរបស់ការិយាល័យ ទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យ ឡើងវិញរបស់អាមេរិក NRO ឡើងទៅកាន់គន្លងតារាវិថី។

គួរឲ្យដឹងដែរថា ទោះបីជាបញ្ហាកូវីដ១៩ មិនទាន់បញ្ចប់ក្តីតែ SpaceX នៅតែធ្វើបានយ៉ាងជោគជ័យ នូវការបាញ់បង្ហោះគ្រាប់រ៉ូកែត Faclon9 ទាំង២៦លើក របស់ខ្លួនសម្រាប់ឆ្នាំនេះ
និងក៏ជាការបាញ់សរុបទាំង១០៣ ហើយផងដែរចាប់តាំងតែ ពីក្រុមហ៊ុនបានបង្កើតឡើងកាលពីឆ្នាំ២០១០ ហើយឯកទក្តកម្មចាស់គឺធ្វើបានកាលពីក្នុងឆ្នាំ២០១៨ ដោយអាចបាញ់សរុបបាន
២១លើក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top