ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងផ្អាកការហោះហើរ ទាំងទៅទាំងមកពីអង់គ្លេស ជុំវិញការកើនឡើង ករណីឆ្លងជំងឺកូវីដ-១៩

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងផ្អាកជើងហោះហើរ ដែលចាកចេញ និងធ្វើដំណើរពីអង់គ្លេស រហូតដល់ចុងឆ្នាំនេះ ដោយសារមានការព្រួយ បារម្ភអំពីមេរោគថ្មីនៃវីរុសនេះ។

យោងតាមអាជ្ញាធរសុខាភិបាល បានឱ្យដឹងថាប្រទេសនេះ ក៏នឹងដាក់អ្នកទេសចរអន្តរជាតិទាំងអស់មកពីចក្រភពអង់គ្លេស ក្នុងរយៈពេល ១៤ ថ្ងៃនិងធ្វើតេស្តមេរោគបន្ថែម នៅពេលដែលការធ្វើចត្ដាឡីស័ក ត្រូវបានដកចេញ ។ វិធានការណ៍នេះមានប្រសិទ្ធិភាពភ្លាមៗ នេះបើយោងតាមអាជ្ញាធរសុខាភិបាល។

ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេល ដែលប្រទេសជាច្រើនបានប្រកាសផែនការ បញ្ឈប់ការហោះហើរជាបណ្តោះអាសន្ន ដែលធ្វើដំណើរទៅ ឬមកពីអង់គ្លេស ដោយមានការព្រួយបារម្ភថា វីរុសថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ឺរ៉ុប អាចឆ្លងរាលដាលកាន់តែខ្លាំង ៕

ដោយ ឈូក បូរ៉ា

To Top