បរទេស៖ កងនាវាលេខ៧ របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានធ្វើការប្រកាសឲ្យដឹងថា នាវាពិឃាតកងទ័ព USS John S. McCain នៅពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធពហុជាតិមួយ នៅសមុទ្រហ្វីលីពីន ជាមួយនាវាចម្បាំងរបស់បារាំងនិងជប៉ុន។
តាមសេចក្តីរាយការណ៍ សមយុទ្ធនោះ រួមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ Emeraude នាវាគាំទ្រនិងជំនួយ Seine របស់កងទ័ពជើងទឹកបារាំង និងនាវាពិឃាតផ្ទុកឧទ្ធម្ភាគចក្រ JS Hyūga របស់កងកម្លាំងការពារខ្លួនដែនសមុទ្ររបស់ជប៉ុន។
សេចក្តីថ្លែងការណ៍របស់កងនាវាលេខ៧អាមេរិកបាននិយាយប្រាប់ថា សមយុទ្ធនោះ គឺផ្តោតលើយុទ្ធសាស្ត្រសង្គ្រាមប្រឆំាងនាវាមុជទឹក នៅក្នុងចំណោមកងទ័ពជើងទឹកទាំង៣ ចំណែកលោក Ryan Mati ជាមន្ត្រីអាវុធនៃនាវាពិឃាត USS John S. McCain បានមានប្រសាសន៍ដូច្នេះថា “សង្គ្រាមប្រឆាំងនាវាមុជទឹក គឺជាទីពឹងផ្អែកដ៏សំខាន់មួយ ក្នុងប្រតិបត្តិការលើផ្ទៃទឹករបស់កងទ័ពជើងទឹក”៕