ភ្នំពេញ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះបានចេញសេច ក្តីប្រកាសព័ត៌មានបកស្រាយរឿងតម្លៃពងទាចុះថោកមកត្រឹមតម្លៃ៣០០រៀលក្នុង១គ្រាប់។
ការបកស្រាយនេះក្រោយ មានពលរដ្ឋជាអ្នកលក់ពងទាលើកឡើងជាខមិនក្នុងហវេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថា លក់មិនដាច់ហើយពងទាចុះថោកដោយសារមានការនាំពីវៀតណាម។
តែចំណុចនេះ មន្ទីរកសិកម្មខេត្តកំពតតបថា ក្រសួងពុំដែលមានគោលការណ៍អនុញ្ញាតឲ្យនាំចូលពីវៀតណាមឡើយ៕