ព័ត៌មានអន្តរជាតិ

ចិន បើកការស៊ើបអង្កេត ការបំពានទំនុកចិត្តចំពោះក្រុមហ៊ុន Alibaba

បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានបើកការស៊ើបអង្កេត ស្តីពីការបំពានទំនុកចិត្ត ចំពោះក្រុមហ៊ុន Alibaba Group Holding ដែលជាក្រុមហ៊ុនលក់លើបណ្ដាញអនឡាញ ដ៏ធំបំផុតនៅលើពិភពលោក។

រដ្ឋបាលនៃបទបញ្ញត្តិទីផ្សារ បានធ្វើសេចក្តីប្រកាសស្តីពី ការស៊ើបអង្កេតនោះ នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ ដែលនិយាយប្រាប់ថា មន្ត្រីអនុវត្តច្បាប់ នឹងធ្វើការស៊ើបអង្កេតលើក្រុមហ៊ុន ពាណិជ្ជកម្មអនឡាញខ្នាតយក្សនោះ ពីបទសង្ស័យធ្វើអាជីវកម្មផ្តាច់មុខ។

ចំណែកក្រុមហ៊ុន Alibaba បានធ្វើការឆ្លើយតបវិញនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ក្រុមហ៊ុនទើបបានទទួលសេចក្តីជូនដំណឹងថា ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមហើយ។ ក្រុមហ៊ុននឹងធ្វើកិច្ចសហការយ៉ាងសកម្ម ជាមួយមន្ត្រីអនុវត្តច្បាប់ ស្តីពីការស៊ើបអង្កេតនោះ ហើយប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន នៅតែបើកដំណើរការធម្មតា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top