ព័ត៌មានអន្តរជាតិ

សមាជិកសភាឥណ្ឌាមួយរូប ប្រកាសលែងលះភរិយា ដោយសារតែនាងប្តូរបក្សនយោបាយ

បរទេស៖ ទំនាក់ទំនងជាប្តីប្រពន្ធដែលមាន រយៈពេលជាច្រើនទសវត្សមកហើយ រវាងគូស្នេហ៍ជាអ្នកនយោបាយ ២រូបជនជាតិឥណ្ឌាស្ថិតនៅក្នុងរដ្ឋ Bengal បានកំពុងធ្វើឲ្យ រង្គោះរង្គើរសារព័ត៌មានក្នុងស្រុក ជាពិសេសនៅពេលដែលស្ត្រីជា ភរិយាបានសម្រេចចិត្តផ្លាស់ប្តូរបក្សនយោបាយ ទៅជាមួយនឹងបក្សផ្សេងមួយទៀត ទៅវិញហើយដែលវាបានធ្វើឲ្យ ប្តីរបស់គាត់បានធ្វើការព្រមាន ជាសាធារណៈថានឹងលែងលះគ្នា។

កាលពីថ្ងៃអង្គារម្សិលមិញលោក Saumitra Khan សមាជិកសភានៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Narendar Modi នៃបក្ស Bharatya Janata (BJP) បានផ្ញើលិខិតសុំលែងលះ មួយច្បាប់ទៅកាន់បភរិយារបស់លោក ដែលមានឈ្មោះថា Sujata Mondal Khan ពោលគឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី នាងបានយល់ព្រម ចូលរួមជាមួយនឹងបក្ស Tranamool Congress (TMS) ដែលជាគូប្រជែងរបស់ BJP។

គួរឲ្យដឹងដែរថារដ្ឋ Bengal ក្នុងពេលប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមធ្វើការបោះឆ្នោតដ៏សំខាន់ មួយដើម្បីប្រជែងគ្នារវាងបក្ស BJP និងបក្ស TMC ប៉ុន្តែកាលពីថ្ងៃចន្ទកន្លងមក
នាង Mondal Khan បានប្រកាសអំពីការសម្រេចចិត្តរបស់ នាងក្នុងការចាកចេញពីបក្ស BJP របស់ស្វាមីនាងទៅចូលរួមជាមួយនឹងបក្ស TMC វិញព្រមជាមួយនឹងហេតុផលមួយចំនួន
ផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top