ព័ត៌មានអន្តរជាតិ

ចិន ដាក់ការស៊ើបអង្កេតលើ នាវាដឹកប្រេងកូរ៉េខាងត្បូង ពីការសង្ស័យការរត់ពន្ធប្រេងចម្រាញ់

សេអ៊ូល៖ ស្ថានទូតចិននៅទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរចិន បានពិនិត្យមើលនាវាដឹកប្រេង ទង់ជាតិកូរ៉េខាងត្បូងមួយ ដែលសង្ស័យថា ខ្លួនកំពុងរត់ពន្ធប្រេងចម្រាញ់ ទៅកាន់ប្រទេសចិន។

ការពន្យល់របស់ស្ថានទូត បានធ្វើឡើងបន្ទាប់ពីកាសែត ក្នុងស្រុកមួយបានរាយការណ៍ថា អាជ្ញាធរចិន បានត្រួតពិនិត្យនាវាដឹកប្រេង និងគីមី ដោយមិនដឹងមូលហេតុ ដែលបង្កឱ្យមានការសង្ស័យថា វាជាប់ពាក់ព័ន្ធនឹងការផ្ទេរប្រេងពី នាវាទៅកប៉ាល់ដឹកប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ ក្រោមការដាក់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា ការស៊ើបអង្កេតបានកើតឡើង ប៉ុន្តែបានបដិសេធថា ខ្លួនមិនមានអ្វីដែលត្រូវធ្វើជាមួយទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ស្ថានទូតចិននៅទីក្រុងសេអ៊ូល ក៏បានបញ្ជាក់នៅថ្ងៃសៅរ៍នេះផងដែរថា វាមិនទាក់ទងនឹងការដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើងនោះទេ ៕

ដោយ ឈូក បូរ៉ា

To Top