ព័ត៌មានអន្តរជាតិ

អារ៉ាប៊ី សាអូឌីត រកឃើញអណ្តូងរ៉ែប្រេងកាត និងឧស្ម័នថ្មីចំនួន ៤កន្លែង

រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន Saudi Press Agency បានរាយការណ៍ថា ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា បានរកឃើញអណ្តូងរ៉ែប្រេងកាត និងឧស្ម័នថ្មីចំនួន ៤កន្លែង ។

ព្រះអង្គម្ចាស់ Abdulaziz bin Salman Al Saud រដ្ឋមន្ត្រីក្រសួងថាមពាលអារ៉ាប៊ី សាអូឌីត បានមានព្រះរាជបន្ទូលថា ការរកឃើញរបស់ក្រុមហ៊ុន Saudi Aramco មាននៅក្នុងទីតាំងផ្សេងៗគ្នា នៃព្រះរាជាណាចក្រយើង ។

អណ្តូងរ៉ែប្រេងកាត ត្រូវបានរកឃើញនៅទីលាន al-Reesh ស្ថិតនៅភាគពាយព្យនៃក្រុង Dhahran និងនៅ al-Ajramiyah Well No.1 ស្ថិតនៅភាគពាយព្យនៃក្រុង Rafhaa នៅខេត្តព្រំដែនភាគខាងជើង ។

អណ្តូងរ៉ែឧស្ម័ន ត្រូវបានរកឃើញនៅ al-Sarrah នៅឯបារាយណ៍ al-Minahhaz ស្ថិតនៅភាគពាយព្យនៃទីលានប្រេង Ghawar និងនៅអណ្តូងរ៉ែ al-Sahbaa ស្ថិតនៅភាគខាងត្បូងនៃក្រុង Ghawar ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top