ព័ត៌មានអន្តរជាតិ

ករណីស្លាប់ មនុស្សជាច្រើននាក់ ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកនៅលីបង់ បណ្តាលមកពី ផ្ទុះសារធាតុ អាម៉ូនីញ៉ូម នីត្រាត

បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានប្រកាស កាលពីថ្ងៃអង្គារថា ការិយាល័យ ស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ហៅកាត់ថា (FBI) បានបង្ហាញពីរបាយការណ៍ មួយដែលថា ករណីផ្ទុះដ៏កក្រើក នៅក្រុងបេរ៉ាត់ គឺបណ្តាលមកពី សារធាតុអាម៉ូនីញ៉ូម នីត្រាត ចំនួន៥០០តោន ដែលជាជំនួសឲ្យសេចក្តីរាយការណ៍ក្នុងរបាយការណ៍ មុនដែលមានរហូតដល់ ២.៧៥០តោន ។

លោក Diab ត្រូវបានចោទសួរដោយក្រុម អ្នកសារព័ត៌មាន គ្រាដែលជួបពិភាក្សាគ្នានៅ Grand Serail ដោយបានថ្លែងថា “កន្លែងដែលផ្ទុះនោះគឺមានសារធាតុអាម៉ូនីញ៉ូម នីត្រាត ចំនួន២.៧៥០តោនឬ?” ។

លោក Diab បានផ្អាកការសួរ ដោយបានលើកឡើងថា “នរណាគេជាម្ចាស់កប៉ាល់ដែលនាំយកសារធាតុនីត្រាតមក ហើយបានចូលមករបៀបណាដល់លីបង់ និងអ្នកណាជាអ្នកអនុញ្ញតឲ្យចូលមកលីបង់? ក្រុមសេវាកម្មសន្តិសុខបានដឹងរឿងនេះដែររឺទេ?” ។

លោក Diab បានថ្លែងថា ក្រុមប្រឹក្សាការពារជាន់ខ្ពស់ បានបើកកិច្ចប្រជុំរបស់ខ្លួនលើកទី២០នៅក្នុងឆ្នាំនេះ ហើយមិនមានទីភ្នាក់ងារសន្តិសុខ បានផ្តល់ព័ត៌មានអំពីវត្តមានរបស់គាត់ នៅឯកំពង់ផែដែលមានផ្ទុកសារធាតុអាម៉ូនីញ៉ូម នីត្រាតនោះទេ ដែលជាកន្លែងផ្ទុះឡើងដ៏កក្រើកចំនួន០២ដង កាលពីថ្ងៃទី០៤ខែសីហា បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត២០០នាក់ និងប្រមាណ៦.០០០នាក់បានរងរបួស ទន្ទឹមនឹងនេះដែរ ញាំងឲ្យពលរដ្ឋ៣០០.០០០បាត់បង់ផ្ទះសម្បែង ៕

To Top