ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៥,១រ៉ិចទ័រ វាយប្រហារខេត្ត អ៊ីបារ៉ាគី ប្រទេសជប៉ុន តែមិនទាន់មានសញ្ញាណាមួយ បញ្ជាក់ពីរលកយក្សស៊ូណាមិ នៅឡើយទេ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹង នៅថ្ងៃពុធនេះថា គ្រោះរញ្ជួយដីមួយ កម្រិត៥,១រ៉ិចទ័រ អង្រួននៅខេត្ត អ៊ីបារ៉ាគី (Ibaraki) នៅថ្ងៃពុធនេះ ។ ទោះបីជាយ៉ាងនេះក្តី មិនទាន់មានសញ្ញាណាមួយ បញ្ជាក់ពីរលកយក្សស៊ូណាមិ នៅឡើយទេ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថា ការរញ្ជួយបានកើតឡើង នៅវេលាម៉ោង៩និង៣៥នាទី ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង៣៥នាទី ម៉ោងសកល នៅភាគកណ្តាលនៃដែនដី ដែលមានចំណុចកណ្តាលនៃរយៈទទឹង៣៦,៤ដឺក្រេ នៃប៉ែកខាងជើងនិងរង្វាស់ ១៤០.៦ដឺក្រេ នៃរយៈបណ្តោយ ប៉ែកខាងកើត ដែលមានជម្រៅ៦០គីឡូម៉ែត្រ ។

មិនទាន់មាន របាយការណ៍ បន្ទាន់ណាមួយ បញ្ជាក់ពីការខូចខាត ឬបង្ករបួស ដែលជាលទ្ធផលស្តែង ចេញពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕

To Top